ព័ត៌មានសិល្បៈ និងកម្សាន្ត

គេហទំព័រ​វៀតណាម​វាយប្រហារ ព្រាប សុវត្ថិ ថា​លួច​​បទ​ចម្រៀង​ពួកគេ​មក​ច្រៀង​

​យោងតាម​ប្រភព​ព័ត៌មាន 24h របស់​ប្រទេស​វៀតណាម​បាន​ចុះផ្សាយ​ថា តារាចម្រៀង​កម្ពុជា​បាន​លួច​បទ​ចម្រៀង​របស់​ពួកគេ ដោយ​លួច​ទំនុកភ្លេង​របស់​វៀតណាម និយាយ​រួម​គឺ​ចម្រៀង​មួយ​គឺ​យក​សាច់ភ្លេង​ទាំង​ដុល​។​

​ទំព័រ​នេះ​បាន​និយាយថា បទ​ចម្រៀង​របស់​វៀត​ណា​ម គឺ​ត្រូវ​បាន​តារាចម្រៀង​កម្ពុជា​លួច បើកចំហរ​តែម្តង​។​ក្នុងករណី​នេះ​ដែរ ជនជាតិ​វៀតណាម​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចែករំលែក វីដេអូ នៅលើ YouTube និយាយ​អំពី​កម្ពុជា​លួច​ចម្រៀង​របស់​វៀតណាម​ផងដែរ​។ ម្យ៉ាង​វិញ យុវជន​នៅ​កម្ពុជា​មួយចំនួន​ក៏​បាន​និយាយ​ផងដែរ​ថា កម្ពុជា​ពិតជា​លួច​ចម្រៀង​ពី​បណ្តា​ប្រទេសជិតខាង​ជាពិសេស​វៀតណាម​តែម្តង​។​
khanhphuong
សម្រាប់ អ្នក​និយម​លេង​លើ​អន​ឡាញ ក៏​បាន​ចង្អុលបង្ហាញ​ឲ្យដឹងថា លោក ព្រាប សុវត្ថិ ដែល​ជា​កំពូល​តារាចម្រៀង ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​បាន​យក​បទ​ចម្រៀង​ជាច្រើន​របស់​វៀតណាម ទៅ​ច្រៀង​ដើម្បី​បម្រើ​ដល់​អារម្មណ៍​ប្រិយមិត្ត​របស់ខ្លួន ។ ក្នុងចំណោម​បទ​ចម្រៀង​ដែល ព្រាប សុវត្ថិ យក ភាគច្រើន​ជា​បទ​របស់ អ្នកចម្រៀង Khanh Phuong ។ ទំព័រ​ខាងលើ​បាន​ផ្គើន​ទៀតថា ព្រាប សុវត្ថិ ដែល​ជា​តារាចម្រៀង កម្ពុជា ក៏​មាន​ភាពលំបាក​ខ្លាំង​ណាស់​ដែរ ក្នុងការ បកប្រែ​បទ​ចម្រៀង ចិន ។ ក្នុងន័យ​នេះ​ដែរ ទោះបីជា​ដឹងថា ព្រាប សុវត្ថិ និង​តារា​ចម្រៀង​ជាច្រើន​លួច​បទ​ចម្រៀង​របស់ខ្លួន តែ​តារាចម្រៀង​វៀតណាម នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងៀម ដោយ​មិន​ដាក់ពាក្យ​ប្តឹងផ្តល់​អ្វី​នោះឡើយ ។​តារាចម្រៀង​វៀតណាម​បាន​និយាយថា សម្រាប់​កម្ពុជា​មិនមែន​ជា​ប្រទេស​ដ៏​ខ្លាំងក្លា​នោះ​ទេ សម្រាប់​ឧស្សាហកម្ម​តន្ត្រី ហេតុ​ដូច្នេះ​មិន​ចាំបាច់​ខ្វល់​ឡើយ​៕
ទស្សនាវីដេអូចម្រៀងដូចខាង​ក្រោមនេះ​៖

បទវៀតណាម៖

មតិយោបល់