អេស្ប៉ាញ៖ក្នុងក្របខណ្ឌ Champions League កាលពីរាត្រីយប់មិញនេះដែរ ក្លិបជើងខ្លាំង អេស្ប៉ាញ Bacelona បានលុតក្លិប AC Milan ដោយលទ្ធផល 3-1 ។
នៅពហុកីឡដ្ឋាន CAMP NOU របស់ Bacelona បានទទួលភ្ញៀវ AC Milan ដោយបានលុតក្លិប មួយនេះក្នុងលទ្ធផល 3-1 ។ សម្រាប់គ្រាប់បាល់ដំបូងរបស់ម្ចាស់ផ្ទះ Bacelona ជាការស៊ុតប៉េណ័លទី របស់កីឡាករ Messi នៅនាទី ៣០ គ្រាប់បាល់ទី ២ នៅនាទី ៣៩ របស់កីឡាករ BUSQUETS និង នាទី ៨៣ ជាការស្វែងរកគ្រាប់បាល់របស់ Messi ។ ក្នុងជំនួបនេះ ទោះ Bacelona ខ្លាំង និងសំអាងលើទឹកដីរបស់ខ្លួនមែនពិត តែ AC Milan ក៏មិនអន់ដែរ ដោយបានបំបែកពង់មាន់របស់អ្នកមានបុណ្យ បានសម្រេចដូចគ្នា ដោយបាល់ អនហ្គោល របស់កីឡាករ PIQUE ។
បញ្ជាក់ផងដែរថា សម្រាប់ Bacelona ក្នុងជំនួបប្រកួត ៤ ជើង មានពិន្ទុ ១០ ខណៈដែល ៤ ជើងដូចគ្នារបស់ AC Milan មានត្រឹមតែ ៥ ពិន្ទុ ដោយស្ថិតនៅ ក្រុម H ដូចគ្នា៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់