(ថៃ)៖ បន្ទាប់ពីទទួលការព្យាបាលជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនថ្ងៃ នៅពេលនេះមានដំណឹងមកថា តារាសម្តែងស្រីថៃ Pancake បានជាសះស្បើយពីជំងឺកូវីដ-១៩ រួមជាមួយនឹងសមាជិកគ្រួសាររបស់នាង ៨ នាក់ទៀតក៏ជាសះស្បើយផងដែរ ខណៈដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការរីករាយយ៉ាងខ្លាំងផងដែរ។

ប្រៀបបានជា ដំណឹងល្អសម្រាប់អ្នកគាំទ្រជាច្រើន ខណៈពេលដែល ប្អូនថ្លៃរបស់តារាស្រីរូបនេះ បានចេញមកបង្ហោះរូបភាព តាម Instagram ដែលវាជារូបភាព ក្នុងពេលដែល គូស្នេហ៍របស់ Pancake បានមកទទួលនាង និងសមាជិកគ្រួសាររបស់នាង ដែលមានអ្នកម្ដាយ និង ប្អូនស្រី ត្រឡប់ទៅផ្ទះវិញ ។

ទោះជាបីជាតារាស្រីរូបនេះ បានត្រឡប់ទៅផ្ទះវិញក៏ពិតមែន ប៉ុន្តែសមាជិកជាទីស្រលាញ់របស់នាង ដែលជាប្អូនថ្លៃ និងក្មួយស្រី ត្រូវស្នាក់នៅបន្តរយៈពេល ៣ ថ្ងៃទៀត ៕
ប្រភព៖ Khaosod

មតិយោបល់