ទីក្រុងប៉េកាំង៖ប្រភពព័ត៌មានពីរ៉យទ័របានឲ្យដឹងថាក្រសួងការពារបរិស្ថានជាតិចិនបានប្រកាសកាលពីថ្ងៃពុធម្សិលមិញថាទីក្រុងមួយចំនួនរបស់ចិនដែលរងការប៉ះពាល់ពីផ្សែងអ័ព្ទខ្លាំងគួរតែធ្វើការផ្អាកជាបណ្តោះអាសន្ននូវសាលារៀននិងសកម្មភាពសេវាសាធារណៈផ្សេងទៀតមួយរយៈសិន។
នៅសេចក្តីប្រកាសបានឲ្យដឹងទៀតថាទីក្រុងទាំងនោះគួរតែកាត់បន្ថយនូវអ្វីដែលអាចធ្វើទៅបាននៅពេលដែលនឹងមានការប៉ះពាល់កាន់តែខ្លាំងពីផ្សែងអ័ព្ទពុលនេះមកលើប្រជាជនហើយវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផង។សារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ថានាពេលថ្មីៗនេះក្រុមគ្រូពេទ្យបានទទួលបានអ្នកជម្ងឺម្នាក់ដែលមានអាយុត្រឹមតែ 8 ឆ្នាំជាក្មេងស្រីដែលបានធ្វើរោគវិនិច្ឆ័យថាបានកើតជម្ងឺមហារីកសួត។នេះជាដំណឹងមួយដ៏អាក្រក់បំផុតដែលករណីនេះជាលើកទីមួយបំផុតដែលជម្ងឺមហារីកសួតបានកើតឡើងលើក្មេងស្រីដែលមានអាយុត្រឹមតែ 8 ឆ្នាំប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថាផ្សែងអ័ព្ទដ៏អាក្រក់នេះនឹងធ្វើទុក្ខកាន់តែខ្លាំងថែមទៀតនៅកំឡុងរដូវរងារខាងមុខនេះដោយសារតែកង្វះជាតិឧស្ម័នហ្គាសធម្មជាតិដែលមាននៅក្នុងអាកាស៕
ប្រភព៖ Yahoo
មតិយោបល់