ព័ត៌មានសិល្បៈ និងកម្សាន្ត

Will Smith បញ្ជាក់ពីរូប​ អាក្រាត​ជាមួយនឹង​ស្រីស្រស់​

ព្យុះព័ត៌មានចចាមអារាម ​ជាច្រើនបាននិយាយថា ​គូស្នេហ៍ Will Smith និង Jada Pinkett Smith បានចែកផ្លូវគ្នា ព្រោះតែ រូប​អាក្រាត​។​
តាមប្រភពព័ត៌មានចុង​ក្រោយ ​ពីទស្សនាវដ្តី Star Magazine បាន​ឲ្យដឹងថា តារាសម្តែង Will Smith មាន​ទំនាក់ទំនងយ៉ាងអាថ៌កំបាំង ​ជាមួយនឹង​តួស្រីវ័យ ២៣ ឆ្នាំ នាង​ Margot Robbie ។​ទំព័រនេះ គឺតែងតែ​បង្ហាញរូបភាព Will Smith និង Margot Robbie នៅជាមួយនឹងគ្នា ​ដោយ​លោត​អាវ​យឺត ​បង្ហាញទ្រូង ​។​
Will Smith
ដោយឡែកសម្រាប់ ប្រភពព័ត៌មានពី RadarOnline វិញ បានបង្ហើប​ឲ្យដឹងថា ​តាំងពីខែ សីហា ​មកអ្នកទាំងពីរ​នេះបានរស់នៅបែកគ្នា​។ Jada Pinkett បាននិយាយថា នាងបានផ្លាស់ទៅរស់នៅ ផ្ទះបង​ប្អូន​ ប្រុសរបស់នាង នៅ ឡូអេនជើឡេស ។ ចំណែក​​ Will Smith បានចេញមុ​ខនិយាយថា រឿង​ទាំងអស់វា​គ្រាន់តែ​ជាពាក្យចចាម​អារាម ហើយក៏មិនខ្វល់ដែរ​ជាមួយនឹងព័ត៌មានមិនពិតប្រាកដ​ និយាយពីគម្រោង​រឿងថ្មីលោកក៏សញ្ជឹង​គិត​ត្រូវថតជាមួយនឹង Margot Robbie ។ តែ​បើលើសពី​ដៃគូថត​រឿង​ ​លោកមិនអាចនោះទេ​៕​

មតិយោបល់