ក្រុមអ្នកវេជ្ជៈបណ្ឌិតរបស់ប្រទេសស្វីសបានសរសេររបាយការណ៍មួយដែលបាននិយាយថាការស្លាប់របស់អតីតមេដឹកនាំប៉ាលីស្ទីនលោក Yasser Arafat ទំនងមកពីធាតុវិទ្យុសកម្មនៅពេលដែលក្រុមអ្នកថែរក្សាជម្ងឺរបស់លោកផ្ទាល់បានប្រាប់ថាលោកបានស្លាប់ដោយសារការដាច់សសៃឈាមកាលពីឆ្នាំ 2004 នោះ។
សាកសពរបស់លោកអតីតមេដឹកនាំប៉ាលីស្ទីនរូបនេះត្រូវបានគេគាស់យកមកធ្វើកុសល្យវិច័យសារជាថ្មីកាលពីឆ្នាំទៅក្រោយការសង្ស័យនៃការធ្វើឃាតជារឿងនៅពីក្រោយការស្លាប់របស់លោក។ប៉ុន្តែក្រោយពិនិត្យឈាមក្រុមអ្នកជំនាញមកពីប្រទេសស្វីសបានបញ្ជាក់ពីភាពមិនប្រក្រតីនៃរាង្គកាយរបស់លោកហើយនិងមូលហេតុមួយចំនួនដែលអាចប្រាកដបានថាលោកអាចស្លាប់ដោយសារការបំពុល។
ប្រជាជនប៉ាលីស្ទីនជាច្រើនបានជឿជាក់ថាប្រទេសអ៊ីស្រាអ៊ែលជាអ្នកពាក់ព័ន្ធក្នុងរឿងនេះនៅពេលដែលមួយចំនួនទៀតជឿថាលោកស្លាប់ដោយសារជម្ងឺអេដស៍រីក៏មហារីកណាមួយ។
អ្នកនាំពាក្យរបស់ប្រទេសអ៊ីស្រាអ៊ែលបាននិយាយបដិសេធចំពោះការចោទប្រកាន់នេះហើយលោកបាននិយាយថាការស៊ើបអង្កេតនិងលទ្ធផលរបស់ក្រុមអ្នកជំនាញស្វីសគ្រាន់តែជាល្ខោនសម្តែងមួយប៉ុណ្ណោះ៕
មតិយោបល់