តាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា កាលពីយប់ថ្ងៃទី ៩ ខែវិច្ឆកា ឆ្នាំ ២០១៣ គឺជាយប់បើកឆាកដំបូងនៃកម្មវិធីប្រលងប្រជែង ក្រោមប្រធានបទ Freestyle ដែលបានអញ្ចីញតារាសម្តែងដ៏ស្រស់សោភាគឺកញ្ញា Khanh Ngan ជាភ្ញៀវកិត្តិយស។
កម្មវិធីនេះត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ហើយមានតារាសម្តែងដែលជាភ្ញៀវកិត្តិយសតម្រូវឲ្យឡើងរាំបើកឆាកចាត់ទុកជាកិច្ចស្វាគមន៍។ ដើម្បីឲ្យកាន់តែមានភាពសប្បាយក្នុងកម្មវិធី Khanh Ngan បានយកស្ទីលរាំតាមប្រទេសឥណ្ឌាដែលធ្វើឲ្យអ្នកទស្សនានៅមិនសុខជាមួយនឹងកាយវិកាយដ៏រស់រវីករបស់នាង។
ប៉ុន្តែដោយសារតែប្រឹងបញ្ចេញក្បាច់រាំខ្លាំងពេកធ្វើឲ្យតារាសាច់សខ្ចីរូបនេះ របូតអាវលេចសុដន់ម្ខាងដាក់អ្នកទស្សនានៅទីនោះ ទាំងនាងមិនបានដឹងខ្លួន។ Khanh Ngan ពុំមានការបកស្រាយច្រើននោះទេ គ្រាន់តែបញ្ជាក់ថាការលេចសុដន់នៅលើឆាកគឺជាកំហុសអចេតនា ព្រោះវាគឺជាឧបទ្ទវហេតុដែលកើតឡើងដោយចៃដន្យតែប៉ុណ្ណោះ៕


មតិយោបល់