ទីក្រុងឡូអេនជើឡេស៖ យោងតាមប្រភពព័ត៌មាន UPI ចុះផ្សាយកាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា តារាសម្តែងរបស់សហរដ្ឋអាមេរិកនាង Kate Hudson បាននិយាយថា នាងបានខ្ចីសម្លៀកបំពាក់ មកចូលរួមក្នុងព្រឹត្តិការណ៍ កម្រាលព្រំក្រហម ដោយមិនបានទិញវានោះទេ។
https://i1272.photobucket.com/albums/y389/domneng/Kate-Hudson-says-she-borrows-not-buys-those-fancy-gowns_zpsc993eb0a.jpg
ស្រីស្រស់រូបនេះបាននិយាយថា “មនុស្សគ្រប់គ្នាគួរតែមានសម្លៀកបំពាក់ផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ខ្ញុំបានខ្ចីសម្រាប់កម្មវិធីផ្សេងៗ”។ នេះបើតាមតារាដួងនេះ ដែលមានកូន ២ បានប្រាប់ដល់ទស្សនាវដ្តី Bazaar ។
នាងបានបន្តទៀតថា នាងមិនមានលទ្ធភាពដើម្បីទិញវានោះទេ ព្រោះថានៅពេលដែលអ្នកមានកូន អ្នកប្រាកដជាដឹងថា ត្រូវចំណាយទៅថ្លៃសាលាកូន និងសំភារៈផ្សេងៗ ហើយខ្ញុំក៏មិនមែនជាអ្នកនិយមម៉ូដទំនើបៗនិងថ្មី ដែលមានតម្លៃថ្លៃៗនោះដែរ៕
មតិយោបល់