ប៉ូលិសនៅក្នុងតំបន់ Marseillan ប្រទេសបារាំង បាននិយាយថាពួកគេចាប់ខ្លួនបុរសម្នាកដែលជាប់ចោទពីបទ រំលោភបំពានផ្លូវភេទទៅលើកូនស្រីខ្លួនឯងជាច្រើនដង។ គាត់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើកុមារ បន្ទាប់ពីកូនស្រីអាយុ ១៤ ឆ្នាំរបស់គាត់បានដាក់កាមេរ៉ា Webcam ដោយសម្ងាត់ ដើម្បីថតពីសកម្មភាពរបស់ឪពុកតិរច្ឆាប្រព្រិត្តអំពើស្មោគគ្រោកមកលើខ្លួន។ ព័ត៌មានលម្អិតត្រូវគេបានរកឃើញដំបូងបំផុតនៅផ្នែកប្រឹក្សាយោបល់នៃសាលារបស់ក្មេងស្រីនៅដើមខែកញ្ញា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប៉ូលិសបានបដិសេធក្នុងការចាប់ខ្លួនឪពុករបស់ខ្លួនរហូតដល់ក្មេងស្រីរងគ្រោះលួចថតវីដេអូបាន។ នៅពេលនេះផងដែលក្មេងស្រីត្រូវបានគេបញ្ចូនទៅកាន់ជំរកស្ត្រីដើម្បីការពារនាងឲ្យមានសុវត្ថិភាព។ អ្នកស៊ីបអង្កេតកំពុងតែធ្វើការព្យាយាមដើម្បីកំណត់ថាតើម្តាយរបស់ក្មេងស្រីត្រូវបានឪពុករបស់នាងធ្វើបាបដែរឬក៏អត់ នៅពេលដែលដឹងថាកូនរបស់គាត់ត្រូវបានប្តីរបស់ខ្លួនឯងជាអ្នករំលោភ៕
មតិយោបល់