ប្រភពព័ត៌មាន TMZ នៅពេលថ្មីៗនេះបានឲ្យដឹងថា តារាចម្រៀង Justin Bieber បានរៀបចំកម្មវិធីជួបជុំញ៉ាំអាហារពេលល្ងាច ដែលធ្វើឡើងកាលពីយប់ថ្ងៃសុក្រ ដោយមានអ្នកចូលរួមលេងក្នុងស្ថានភាពអាក្រាត ដែលក្នុងនោះមានតារាចម្រៀង Chris Brown និងអ្នកប្រដាល់ Floyd Mayweather ។ជាមួយនឹងគ្នានេះ ប្រភពពីកន្លែងជប់លៀង បាននិយាយថា ពួកគេបានរាំក្នុងស្ថានភាពអក្រាត។
ប្រភពខាងលើបានបន្តថា មានអ្នករាំចំនួន ២០ នាក់ ដោយរាំក្នុងស្ថានភាពអក្រាត ហើយ Justin Bieber បានជះទឹកលុយចំនួន ១ ម៉ឺនដុល្លារ ទៅឲ្យ ស្រីដែលរាំក្នុងស្ថានភាពអាក្រាត ដើម្បីកំដរពួកគេកែភាពអផ្សុក។ ស្ត្រីម្នាក់ ក្នុងចំណោម ២០ នាក់បាន បង្ហើបឲ្យដឹងថា នាងទទួលបាន ១៣០០ ដុល្លារ បន្ទាប់ពីកម្មវិធីជប់លៀងចប់។
សាក្សីដែលស្ថិតនៅក្នុងកម្មវិធីខាងលើបានឲ្យដឹងថា វត្តមានអ្នកដែលចូលរួមកម្មវិធីជប់លៀងមាន តារាចម្រៀង Chris Brown អ្នកប្រដាល់ Floyd Mayweather ដែលចូលរួមកម្មវិធីជប់លៀងរបស់ Justin Bieber ។ក្រៅពីតារាខាងលើនៅមាន TI , Trey Songz និង Snoop Lion ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber1_zps1a9c925e.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber6_zps0b2c2d34.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber5_zps9512dc9f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JustinBieber4_zpsbe7b7fe2.jpg
មតិយោបល់