ព័ត៌មានសិល្បៈ និងកម្សាន្ត

អបអរសាទរ! វីដេអូចម្រៀង «Time To Rise» របស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ «Best Videos of 2021»

(កម្ពុជា)៖ អបអរសាទរ ទីបំផុតបទចម្រៀងរ៉េប មានបញ្ចូលជាមួយចាប៉ីដងវែងរបស់កម្ពុជា ចំណងជើងថា
«Time To Rise» ចម្រៀងរួមគ្នាដោយ លោក វ៉ាន់ដា និងលោកតា គង់ ណៃ បានជាប់ចំណាត់ថ្នាក់លេខ១ ក្លាយជា វីដេអូចម្រៀងល្អបំផុតប្រចាំឆ្នាំ២០២១នេះ។

តាមរយៈបណ្តាញសង្គមផ្លូវការបស់តារាចម្រៀង វ៉ាន់ ដា បានបង្ហោះសារយ៉ាងដូច្នេះថា «អបអរសាទរ វីដេអូចម្រៀង “Time To Rise” ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021” ដែលជ្រើសរើសដោយ LiFTED Asia។
ហើយក៏អរគុណជាពិសេសទៅកាន់អ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ និងការទស្សនា ៨០ លានដង នៅលើ YouTube»។

សូមរំលឹកផងដែរ វីដេអូចម្រៀងបទ Time To Rise ត្រូវបានបង្ហោះចូលទៅក្នុង YouTube ជាលើកដំបូងកាលពីកំឡុងខែមេសា ដោយគិតមកត្រឹមថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១នេះមានអ្នកចូលទស្សនាសរុបដល់ទៅ៨០លាននាក់ហើយ៕

មតិយោបល់