ចិន៖បើយោងតាមគេទំព័រ Weibo ចុះផ្សាយនៅថ្ងៃទី ១៩ ខែ វិច្ឆកា ឆ្នាំ ២០១៣ បានឲ្យដឹងថា ក្មេងស្រីម្នាក់បានដោះអាវសុំទានគេនៅតាមចិញ្ចីមផ្លូវនៅក្នុងប្រទេសចិន។ ទោះបីជាយ៉ាងណាទិដ្ឋភាពក្មេងស្រីដែលលុតជង្គង់សុំទានហាលភ្លៀងនៅក្នុងតំបន់ Guangzhou នោះពិតជាកម្រនឹងកើតមានណាស់។ វីដេអូឃ្លិបក្មេងស្រីដោះអាវសុំទាននោះត្រូវបានគេបង្ហោះទៅលើអ៊ីនធឺណេត ហើយបានក្លាយទៅជាប្រធានបទដ៏សំខាន់សម្រាប់អ្នកនិយមលេងអ៊ីនធឺណេត។
ឈុតឆាកនៅក្នុងវីដេអូឃ្លិបនេះអាចមើលឃើញពីរូបទាំងស្រុង ជាមួយនឹងការលុតជង្គង់យំស្រែកអង្វរឲ្យគេដាក់ទានដល់នាងដើម្បីយកទៅទិញបាយហូប។ ដើម្បីឲ្យគេកាន់តែអាណិតថែមទៀតនាងបានបន្លឺសំឡេងតិច និងធ្វើកាយវិកាទន់ខ្សោយគ្មានកំលាំងក្នុងការសុំទាន។ ទោះបីជាយ៉ាងណាការសំដែងរបស់ក្មេងរបស់ស្រីរូបនោះមិនទទួលបានការអាណិតអាសូរពីអ្នកដែលធ្វើដំណើរឆ្លងកាត់នៅលើផ្លូវនោះឡើយ។ បន្ទាប់ពីតស៊ូលុតជង្គង់ដោះអាវហាលភ្លៀងដើម្បីសុំទានអស់មួយរយៈក្រោយមក ក្មេងស្រីស្លៀកសំលៀកបំពាក់វិញ ហើយបានចោកចេញទៅបាត់។ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនបាននិយាយថាក្មេងស្រីនេះមានបញ្ហាផ្លូវចិត្ត ខណៈដែលអ្នកដទៃទៀតថ្កោលទោសចំពោះទង្វើដ៏អាក្រក់របស់នាង៕
ព័ត៌មានជាតិ
មតិយោបល់