ព័ត៌មានសិល្បៈ និងកម្សាន្ត

អបអរសាទរ! តារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស កំពុងត្រៀមទទួលសមាជិកថ្មី

 

(ភ្នំពេញ)៖ គូស្នេហ៍តារាចម្រៀងតារាចម្រៀងបែបយុវវ័យ ដែលតែងតែបង្ហាញភាពផ្អែមល្អែមលើបណ្តាញសង្គម លោកជី ដេវីត នាពេលថ្មីៗនេះ បាននឹងកំពុងតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង ជី ដេវីត ទម្លាយសារមួយឃ្លារយ៉ាងខ្លី បង្កប់អត្ថន័យថា ទំនងពួកគេមានបុត្រក្រោមដំណក់ឈាមរួមគ្នា។

ក្នុងរូបថតមួយសន្លឹកទើបតែបញ្ចេញលើបណ្តាញសង្គមគឺបង្ហាញថា កញ្ញាទេព បូព្រឹក្ស ពាក់រូបពណ៌ខ្មៅ និងលោកជី ដេវីត ទ្រពោះរបស់ បូព្រឹក្ស ដែលជាគូស្នេហ៍ ភ្ជាប់ជាមួយសារថា «My and My Baby»។ ខណៈសារមួយឃ្លារនេះ គឺបានធ្វើឲ្យមហាជនមិនតិចនោះទេមានការភ្ញាក់ផ្អើល និងគិតថា ទំនងអ្នកទាំងពីរកំពុងមានបុត្រហើយ ដោយអ្នកគាំទ្រ និងអ្នកសិល្បៈរួមអាជីពនាំគ្នា Comment សារ អបអរសាទរបន្តបន្ទាប់។

សូមរំលឹកផងដែលថា ក្រោយកសាងទំនាក់ទំនងស្នេហាដ៏សែនផ្អែមល្អែមអស់ពេលជាយូរមក លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស តែងតែធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗមានការភ្ញាក់ផ្អើកជានិច្ច ជាពិសេសអ្នកទាំងពីរតែងតែធ្វើវីដេអូសប្បាយៗ និងចេញបទចម្រៀងថ្មីៗរួមគ្នា រហូតធ្វើឲ្យអ្នកគាំទ្រទ្រាំមិនសរសើរមិនបានចំពោះទំនាក់ទំនងដ៏សែនរឹងមាំរបស់គូស្នេហ៍មួយគូនេះ៕

ប្រភព៖ Facebook

មតិយោបល់