ព័ត៌មានជាតិ

Instagram អាច​ប្រើ​នៅលើ Windows Phone បាន​ហើយ​

​កម្មវិធី Instagram នៅពេលនេះ មាន​នៅ​លើ​ប្រព័ន្ធ​ដំណើរការ Windows Phone បន្ទាប់​ពី​មាន​ភាព​រកាំរកូស​អស់​មួយរយៈ ហើយក៏​បាន​ធ្វើឲ្យ​អតិថិជន​របស់ Windows Phone សប្បាយ​ចិត្ត​ផង​ដែរ​។​

Instagram បាន​ប្រកាស​នៅ​លើ​ប្លក់​របស់​ខ្លួន​ថា នៅពេល​ដែល​កម្មវិធី Instagram មាន​សម្រាប់ Android គឺមាន​មនុស្ស ៣០​លាន​នាក់​ប៉ុណ្ណោះ ដែល​ប្រើប្រាស់ និង​ចាប់អារម្មណ៍ ប៉ុន្តែ​នៅពេល​នេះ វា​បាន​កើនឡើង​ដល់ ១៥០​លាន​នាក់​។ Instagram បាន​បន្តទៀតថា នៅ​ឆ្នាំក្រោយ វា​នឹង​កើនឡើង​លើស​នេះ​ទ្វេដង ព្រោះថា​នៅពេល​នេះ Instagram អាច​ប្រើ​នៅ​លើ​ប្រព័ន្ធ​ប្រព័ន្ធ​ដំណើរការ Windows Phone បាន​ហើយ​។​

​នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់ Instagram ហើយក៏​ជា​ភាព​ជោគជ័យ​ធំ​មួយ​សម្រាប់ Microsoft ផងដែរ ព្រោះថា​នៅ​មុន​នេះ Microsoft បាន​ព្យាយាម និង​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​បាន Instagram សម្រាប់ Windows Phone៕​
instascreenie_210904406264_640x360

មតិយោបល់