ចិន៖ តំណផ្លូវរថភ្លើងល្បឿនលឿនថ្មីមួយដែលតភ្ជាប់ទីក្រុងរួមមានទីក្រុង Tiangin និង Qinhuangdao ភាគខាងជើងប្រទេសចិន នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០១ខែធ្នូឆ្នាំ ២០១៣ ខាងមុខ។ នេះបើយោងតាមអាជ្ញាធរផ្លូវដែកបានឲ្យដឹងកាលពីថ្ងៃអាទិត្យ។
ផ្លូវរថភ្លើងថ្មីនេះ មានចម្ងាយប្រវែងសរុប ២៨៧គីឡូម៉ែត្រត្រូវបានសាងសងឡើងក្នុងល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានគោលដៅសម្រាប់ឈប់ចតចំនួន ៩កន្លែង។ ល្បឿនអតិបរមានឹងត្រូវកំណត់ឲ្យប្រើនៅត្រឹម ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង អំឡុងពេលដំណាក់កាលដំបូង។
ផ្លូវរថភ្លើងនេះត្រូវបានចាប់ផ្ដើមសាងសងឡើងកាលពីថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ ២០០៨ និងបានធ្វើការសាកល្បងកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ៕
មតិយោបល់