ថៃ៖តុលាការនៃប្រទេសថៃកាលពីថ្ងៃអង្គារនេះបានចេញសាលដីកាមួយដើម្បីនាំខ្លួនមេដឹកនាំក្រុមបាតុករថៃប្រឆាំងនឹងរដ្ឋាភិបាលពីបទញុះញង់ក្រុមបាតុករជាច្រើនពាន់នាក់ដែលបានបិទផ្លូវនិងជាពិសេសក្រសួងមួយចំនួនត្រូវបានឡោមព័ទ្ធ។
លោក Suthep បានឆ្លើយតបទៅនឹងការចេញសាលដីកានេះថាខ្លួនមិនមានការព្រួយបារម្ភអ្វីឡើយហើយគាត់នឹងមិនអាចត្រូវបានចាប់ខ្លួននោះទេរីឯក្រុមបាតុករក៏នៅតែបន្តជំហប្រឆាំងនឹងរដ្ឋាភិបាលដដែលហើយពួកគេនឹងនៅបន្តការប្រមូលផ្តុំឲ្យបានយូរបំផុតតាមដែលអាចធ្វើបាន។លោកក៏បានធ្លាប់និយាយទៀតថាខ្លួនគាត់មិនបានធ្វើខុសច្បាប់នោះទេតែគាត់សូមទោសសម្រាប់ការប្រមូលផ្តុំនេះតែអ្វីដែលគាត់ធ្វើជាអ្វីដែលគាត់ត្រូវតែធ្វើ។
គួរបញ្ជាក់ដែរថាក្រុមបាតុករបានបិទផ្លូវជាច្រើននៅក្នុងទីក្រុងបាងកកនិងក្រសួងហិរញ្ញវត្ថុផងដែរកាលពីល្ងាចថ្អៃអង្គារហើយពួកគេបានឡោមព័ទ្ធឡានប៉ូលិសជាង 10 គ្រឿងនិងប៉ូលិសជិត 160 នាក់ដោយសារតែមានការភ័យខ្លាចដល់ការចាប់ខ្លួនមេដឹកនាំរបស់ពួកគេគឺលោក Suthep ៕
មតិយោបល់