ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាម៉ូដែល Miranda Kerr បែក​​ស្វាមី​ភ្លែត ល្បី​មានទំនាក់ទំនង​ជាមួយនឹង​មហាសេដ្ឋី​

អូស្ត្រាលី៖នៅពេលថ្មីៗនេះដែរ ​ទំព័រ MailOnline បានបោះពុម្ពផ្សាយ​ឲ្យដឹងថា ​​តារាម៉ូដែល Miranda Kerr ​ចាប់ផ្តើមមានទំនាក់ទំនងថ្មី ​ជាមួយនឹង​កំពូលមហាសេដ្ឋី អូស្ត្រាលី James Packer ។​
Miranda Kerr
មហាសេដ្ឋី James Packer ​វ័យ ៤៦ ឆ្នាំ ​បាន​បញ្ចប់​អាពាហ៍ពិពាហ៍របស់ខ្លួន ​ជាមួយនឹងតារាម៉ូដែល Erica Baxter កាលពី ៣ខែ មុននេះ ​ខណៈដែល តារាម៉ូដែល Miranda Kerr ​ទើបតែបញ្ចប់ស្នេហា​កាលពីខែ តុលា ជាមួយនឹង​តារាសម្តែង Orlando Bloom ។​
Miranda Kerr និង អតីតប្រពន្ធ​មហាសេដ្ឋី James Packer នាង Erica Baxter បាន​​ធំធាត់ជាមួយនឹងគ្នា នៅក្នុងទីក្រុងតូចមួយ Gunnedah នាប្រទេស​អូស្រ្តាលី​។​ Erica Baxter ជា​មិត្តភក្តិដ៏​យូរ​អង្វែងរបស់ Orlando និង Miranda ។​

តែគួរ​ឲ្យសោកស្តាយ Orlando និង Miranda ទើបតែបែកគ្នា ​ខណៈដែល​ពួកគេទៅ​លំហែកាយ​​នៅ កោះ តាហៃទី ក្នុង​រមណីយដ្ឋាន​ដ៏ប្រណីតមួយ​។​

ជាមួយនឹងព័ត៌មាន ​ទំនាក់ទំនងស្នេហា ដែលព័ត៌មានខាងលើបានបោះពុម្ពផ្សាយ ​សម្រាប់អ្នកទាំងពីរ​មិនបានចេញមុខអះអាង ឬ​បដិសេធ​ឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Miranda-Kerr-nude-topless-GQ-02_zpse04e7b26.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mranker2_zps72c440d3.jpg

មតិយោបល់