ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូ​រ៉ា​ម៉ម​ចេញ​បទ​ថ្មី “​សុបិន្ត​ស្នេហ៍​” រង្គើ YouTube

​កាលពី​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០១៣​នេះ តន្ត្រីករ​ខ្មែរ នៅ​អាមេរិក នាង ឡូ​រ៉ា​ម៉ម បាន​ចេញផ្សាយ​បទ​ថ្មី​របស់​ខ្លួន នៅលើ​គណនី YouTube របស់​នាង ដែល​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​ហូរហៀរ​ផងដែរ​។​
2013-12-07_091428
​បទ​ថ្មី​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​លើ​ទឹកដី​អាមេរិក នាង ឡូ​រ៉ា​ម៉ម ក្រោម​ចំណងជើង​ថា “​សុបិន្ត​ស្នេហ៍​” ជា​បទ​មួយ​ដែល​និយាយ​អំពី​ស្នេហា​របស់​គូស្នេហ៍ ១ គូ ក្នុងនោះ​ក៏​បាន​បង្ហាញ​ពី​ទេសភាព​ស្រុក​ស្រែ​ចំការ​ខ្មែរ ដ៏​ស្រស់ត្រកាល​។​

​នៅលើ គណនី YouTube របស់ ឡូ​រ៉ា​ម៉ម នាង​បាន​សរសេរថា “​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បាន​ចេញផ្សាយ​វីដេអូ​ចម្រៀង ពី Solo អាលប៊ុម​ថ្មី​របស់​នាង​។​ក្នុងនោះដែរ​នាង​ក៏​បាន​បន្ថែមទៀតថា នាង​ពិតជា​មាន​មោទនៈភាព​ខ្លាំង​ណាស់ ដែល​បាន​រួមសហការ​ជាមួយ​នឹង​សិល្បៈករ​ខ្មែរ​នៅ​កម្ពុជា​ក្នុង​ការថត​វិដេអូ​នេះឡើង​” ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ឡូ​រ៉ា​ម៉ម បទ​ចម្រៀង​មុនៗ​របស់​នាង ក្រោម​ចំណងជើង​ថា “​ស្វា​រាំ​មុន​ឃី​ស​” បទ “​ផ្កា​ព្រហាម​រីក​ពព្រាយ​” គឺ​ជា​បទ​ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​នៅ​កម្ពុជា​៕​
ទស្សនាវីដេអូចម្រៀង​ដូចខាង​ក្រោមនេះ៖

មតិយោបល់