នេះមិនមែនជារូបភាពដែលបែកធ្លាយ ដោយជនណាម្នាក់លួចថត មកបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះទេ តែរូបភាពដ៏សិចស៊ិនេះ ត្រូវបានបង្ហោះដោយម្ចាស់គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ នោះគឺតារាចម្រៀង សម្តែង ពិធីការិនីនិងជាវីជេ អាលីយ៉ា ។
មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថា តារាសម្បុរខ្មៅស្រអែម បទពិសោធន៍សិល្បៈពេញខ្លួន កញ្ញាអាលីយ៉ា ចូលចិត្តថតសិចស៊ីប្លែក ជាពិសេសក្នុងឈុតប៊ីគីនី ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនឹកស្មានមិនដល់ថា នាងពិតជាហានដោះអាវថត ក្នុងស្ថានភាពឈុតប៊ីគីនី ដូចទៅនឹងតារាបរទេស ដោយមិនខ្លាច ទំនៀមទំលាប់ រិះគន់នាង។
ដោយឡែកកាលពីម្សិលមិញ ស្រីស្រស់ដែលជាថៅកែកុន និងជាតារាសម្តែងផង បានបង្ហោះរូបភាពពីរសន្លឹកដ៏ស្រើបស្រាល ក្នុងស្ថានភាពឈុតប៊ីគីនី និងមួយសន្លឹកទៀត ដោយពាក់អាវទ្រនាប់បង្ហាញដើមទ្រូង ដ៏ទ្រលុក ដុតអារម្មណ៍អ្នកគាំទ្រ ជាពិសេសប្រុសៗព្រាន ដែលចង់បាននាងមកថ្នាក់ថ្នមត្រកងប៉មបី ។ គ្រាន់តែរូបភាពនេះបង្ហោះទៅកាន់ ហ្វេសប៊ុកភ្លែត អ្នកគាំទ្ររបស់នាង ចាប់ផ្តើមសរសើរភ្លាម ថាសិចស៊ី អ្នកខ្លះថា ពិតជាអស្ចារ្យណាស់ និងសិចស៊ីណាស់ដែលអាចដុតអារម្មណ៍មនុស្សរស់ឲ្យស្លាប់បាន។
សូមបញ្ជាក់ផងដែរថា ថៅកែកុនវ័យក្មេង អាលីយ៉ា នៅពេលបច្ចុប្បន្នកំពុងជោគជ័យលើការផលិតរឿងជាច្រើន ដែលរឿងទាំងអស់នោះ បាននាំយកទៅកាន់បរទេស និងកំពុងគ្រោងថតរឿងជាច្រើនទៀត ដែលជាជោគជ័យមួយមិនគួរឲ្យជឿ ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Ailyya1_zpsdcef7c59.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Ailyya2_zps8e26f0ec.jpg
មតិយោបល់