កាលពីថ្ងៃទី ៨ ខែ ធ្នូ ត្រូវនឹងថ្ងៃអាទិត្យ កន្លងទៅនេះ នៅលើទីលានដំរីស ក្រុម DKSH សុំសងសឹក ក្លិបបាល់ទាត់ Geolink តែការសងសឹកនេះ ធ្វើមិនបានសម្រេចឡើយ ដោយចាញ់ក្នុងលទ្ធផល ៥-៤ ។
ជំនួបជើងទី ១ លើទីលានខាងលើ ក្លិប DKSH ក៏ធ្លាប់បានចាញ់យ៉ាងចាស់ដៃផងដែរ ក្នុងលទ្ធផល ៦-៣ ដែលជាលទ្ធផល មួយ មិនធ្លាប់ទទួលបានពីមុនមក ។ ការជួបជើងទី ២ ក្នុងជំនួបសងសឹក ដកស្រងបច្ចេកទេស និងបង្កើតភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា នេះ ក្លិបបាល់ទាត់ DKSH នៅ តែធ្វើមិនបានសម្រេច បើទោះបីជាក្លិបខ្លួនបានស្វែងរកគ្រាប់បាល់នាំមុខក្នុងការបើកឆាក ដំបូង ដោយកីឡាករ ពាក់ស្លាក់លេខ ៧៧ ឈ្មោះ ហូរ ក្នុង ១០ នាទីដំបូង ។ ក្រោយមកដោយការធ្វេសប្រហែស ខ្សែការពារកណ្តាល និងខ្ចីសមត្ថភាពលើទីលាន នៅនាទី ១៨ បានធ្វើឲ្យ Geolink ឆ្លៀតឱកាស ស៊ុតបំប៉ោងសំណាញ់វិញ តាមស្មើមួយទល់នឹង ១ ។ ជំនួបសងសឹកក្នុងន័យសន្តិភាព ដើម្បីសុខភាព DKSH នៅតែនាំមុខ ដោយកីឡាករ ពាក់ស្លាក់លេខ ៧៧ ឈ្មោះ ហូរ បានថែមមួយគ្រាប់ទៀត ធ្វើ ឲ្យនាំមុខដដែល នៅនាទី ២២ ។ ប៉ុន្តែ ៨ នាទីក្រោយ Geolink ដែលមានអំនួតឈ្នះ DKSH នៅតែអាចនាំមុខនិង ព្យាយាមលុតជាបន្តបន្ទាប់ នៅនាទី ៣០ ៣៣ ៤០ និងនាទី ៤៣ ដែលធ្វើឲ្យក្លិបមួយនេះ ឈ្នះដោយលទ្ធផល ៥-២ បណ្តោះអាសន្ន។
ភាពអំនួតរបស់ ក្លិបបាល់ទាត់ Geolink ដែលឈ្នះនៅជំនួបទី ១ និងជំនួបទី ២ ក្នុងតង់ទី ១ កាន់តែធ្វើឲ្យកីឡាករខ្លួនមានសន្ទុះថែម ។ តែបើទោះបីជាខ្លួនមានសន្ទុះយ៉ាងណា វាមិនបានធ្វើឲ្យ DKSH ព្រឺសម្បុរនោះទេ ដោយព្យាយាម មិនឲ្យ Geolink ធ្វើតាមអំពើចិត្តនៅតង់ទី ២ ឡើយ ។ សាច់បាល់ក្នុងតង់ទី ២ នេះ ក្លិប DSKH នៅតែអាចគ្រប់គ្រងបាលមិនចាញ់ Geolink ដោយអាចស្វែងរកគ្រាប់បាល់បន្ថែមនៅនាទី ៥២ ដោយកីឡាករ ពិសាល ពាក់ស្លាកលេខ ៨៨ ធ្វើឲ្យ DKSH មានទឹកមាត់លេប ក្នុងលទ្ធផល ៣-៥ រហូតដល់នាទី ៦៣ កីឡាករ រិទ្ធី ពាក់ស្លាក់លេខ ៦៩ បានជួយឲ្យ DSKH តាមកៀកនឹងស្មើ Geolink ៤ -៥ ។ មាន ២ គ្រាប់ទៀត ដែលអាជ្ញាកណ្តាល ខ្សែបន្ទាត់ចាប់ខុស ដែលធ្វើឲ្យ DKSH បាត់បង់ពីរគ្រាប់ ខណៈដែល អាជ្ញាកណ្តាលកញ្ជែ ប្រាប់ថា ២ គ្រាប់នោះ តាមពិត មិនអកសាយនោះទេ ដោយអាជ្ញាកណ្តាលខ្សែបន្ទាត់គាត់លើកទង់ហើយ ចឹងគាត់ត្រូវតែផ្លុំ កញ្ជែ ។ ក្នុងន័យនេះដែរធាតុពិត DKSH លើកនេះ ឈ្នះ លើ Geolink ។
តែទោះជាយ៉ាងណា ភាពជាក់ស្តែងបានបង្ហាញឲ្យឃើញហើយថា ក្លិប DKSH ពិតជាចាញ់ក្នុងលទ្ធផល ៤-៥ ដែលមិនអាចតថ្លៃបាន ៕
មតិយោបល់