កូរ៉េ៖ព័ត៌មាន ដែលចុះផ្សាយកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ការិយាល័យព្រះរាជអជ្ញា នៅ Suwon ទើបតែទទួលបាន ករណីដ៏ធំបំផុត ដែលទាក់ទងទៅនឹង តារាក្នុងវិស័យសិល្បៈ ។ ក្នុងចំណោម តារាជាច្រើន មានព័ត៌មានលេចឭថា មានតារា ៣០ នាក់ ដែលជាស្ត្រី ត្រូវបានគេសង្ស័យថា កំពុងមានទំនាក់ទំនងរបរពេស្យាចារ ជាមួយនឹងម្ចាស់ក្រុមហ៊ុនានា ម្ចាស់អាជីពកម្ម ធំ ។បញ្ហានេះដែរ សម្រាប់ទំនាក់ទំនងពេស្យាចាររបស់តារាទាំងអស់នោះ ដោយសារតែមានឈ្មួញកណ្តាលជាអ្នកដឹកនាំ។
ខាងការិយាល័យព្រះរាជអជ្ញាបាននិយាយថា ក្នុងចំណោមតារាទាំង ៣០ ដែលសង្ស័យថាកំពុងបង្កើតរបរលក់ខ្លួននោះ មានតារាៗល្បីល្បាញ ២ ដួងផងដែរ ហើយក៏ជាម្ចាស់ជ័យលាភី បរវកញ្ញាកូរ៉េ ក្នុង ទស្សវត្យ ៩០ បន្ទាប់មកក៏ក្លាយជាតារាសម្តែង។ម្យ៉ាងវិញទៀតយើងកំពុងធ្វើការដុតដៃដុតជើង ដើម្បីស៊ើបអង្កេត តារាល្បីៗ ដែលបានកំពុងប្រព្រឹត្តិអំពើពេស្យាកម្ម ក៏ដូចជាឈ្មួញកណ្តាល តែក្រោយការឃាតខ្លួនគ្មានភស្តុតាងគ្រប់គ្រាន់នោះ យើងប៉ូលិសក៏បានដោះលែងវិញ ។
កាលពីខែ វិច្ឆិកា កន្លងទៅ ស្រ្តីជាតារា ២ ទៅ ៣ នាក់បានជួបជាមួយនឹងអ្នកមានៗ ចាប់តាំងពីពេលនោះមកពួកគេក៏ទទួលរឿងសង្ស័យពីក្រុមស៊ើបអង្កេត ។ បើសិនជារឿងនេះ វាកើតឡើងមែនប្រាកដជាមានរឿងអាស្រូវផ្លូវភេទ នឹងផ្ទុះឡើងដ៏ធំ ។តែទោះជាយ៉ាងណា ស្ត្រី ដែលជាតារាល្បី ២ ដួង ក្នុងប្រទេសកូរ៉េ បានអះអាងថា ខ្លួនមិនបានធ្វើការលក់ដូរផ្លូវភេទនោះ ទេ ខណៈដែលជួបជាមួយនឹង អ្នកមានទាំងនោះ ៕
មតិយោបល់