HAL Tejas ជាការផលិតក្រោមគម្រោងការគូសប្លង់និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាហើយវាត្រូវបានដាក់ឲ្យចាប់ផ្តើមផលិតនៅខ្ទង់ទស្សវត្សទី 80 ដើម្បីជំនួសយន្តហោះចម្បាំងប្រភេទ MiG-21 ។ស្ថិតនៅក្នុងកម្មវិធីមួយដែលត្រូវបានឲ្យឈ្មោះថា Light Combat Aircraft ដែលបន្ទាប់មកបានក្លាយជាឈ្មោះរបស់យន្តហោះប្រភេទនេះតែមួយរយៈក្រោយមកត្រូវបានលោកនាយករដ្ឋមន្ត្រីឥណ្ឌាលោក Atal Bihari Vajpayee ប្តូរឈ្មោះជា Tejas វិញ។
យន្តហោះចម្បាំងប្រភេទ Tejas នេះត្រូវបានដាក់ឲ្យហោះសាកល្បងជាលើកតំបូងនាថ្ងៃទី 4 មករាឆ្នាំ 2001 ហើយនឹងដាក់បង្ហាញឲ្យគេស្គាល់នៅថ្ងៃទី 20 ធ្នូឆ្នាំ 2013 ។ផែនការផលិតត្រូវបានក្រុមហ៊ុន Hindustan Aeronautics Limited (HAL) របស់ឥណ្ឌាជាផ្តាច់មុខក្នុងការគូសប្លង់និងបច្ចេកទេសហើយអ្នកដែលនឹងបានប្រើប្រាស់វាមុនគេនោះគឺកងទ័ពអាកាសរបស់ឥណ្ឌានិងកងទ័ពជើងទឹក។មកទល់នឹងពេលនេះក្រុមហ៊ុនបានផលិតបានប្រហែល 13 គ្រឿងហើយដោយតម្លៃក្នុងមួយគ្រឿងគឺចាប់ពីខ្ទង់ 31 លានដុល្លារ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់