ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រី​ស្រស់​ធ្វើអត្តឃាត​មិនបាន​សម្រេច​ធ្លាយ​រូប​វះកាត់​ដើមទ្រូង​

​កាលពី​រាត្រី​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ រូបភាព​វះកាត់​ដើមទ្រូង​របស់​នាង នាង Chen Yu Jie ត្រូវបាន​គេ​បោះពុម្ពផ្សាយ​ជា​សាធារណៈ ពាសពេញ​អន​ឡា​ញ​។ តារា​សិច​ស៊ី​របស់​តៃវ៉ាន់ បាន​ធ្វើ​ការវះកាត់ ដើមទ្រូង រូបរាង ប៉ុន្មាន​ថ្ងៃមុនេះ បន្ទាប់​ពី​ប៉ុនប៉ង​ធ្វើអត្តឃាត មិនបាន​សម្រេច ដោយ​មាន​អ្នក​ជួយ​។

​ជាមួយនឹង​ការវះកាត់​នេះ​ដែរ​មាន​មនុស្ស​ជាច្រើន​បានគិត​ថា នេះ​ល្បែង​ថ្មី​របស់​នាង ក្នុង​គោលបំណង​ដើម្បី​ជួសជុល​វិបត្តិ​របស់​នាង​។​ម្យ៉ាងវិញទៀត​រូបភាព​វះកាត់​របស់​នាង​បាន​ធ្វើឲ្យ​អ្នក​និយម​លេង​លើ​អន​ឡាញ​មានការ​រន្ធត់​ជា​ខ្លាំង​។

​តែ​ទោះជា​យ៉ាងណា​ក្រោយ​ការ​ដឹងខ្លួន​ប៉ុន្មាន​ម៉ោង​ពី​ការវះកាត់ នាង Chen Yu Jie បាន​ផ្តល់​បទ​សម្ភាស​ថា នៅ​ឆ្នាំ​នេះ​នាង​មាន​អាយុ ៣៦ ឆ្នាំ ហើយ​នាង​មិន​នៅ​ក្មេង​ដូច​មុន​នោះ​ទេ ស្បែក​ក៏​ជ្រីវជ្រួញ ហើយ​មិន​មាន​រូបរាង​ស្លីម​ដូច​មុន​ឡើយ​។​ម្យ៉ាងវិញទៀត​ខ្ញុំ​សង្ឈឹមថា បន្ទាប់​ពី​ការវះកាត់​នឹង​ធ្វើឲ្យ​អាជីព​ខ្លួន​មាន​លក្ខណៈ​ល្អ​ប្រើ​សើរ​ឡើងវិញ​។​

​ស្រី​ស្រស់​រូបនេះ គេ​ស្គាល់​នាង​ច្បាស់​បំផុត តាមរយៈ​គ្រប​ទស្សនា​វ​ដ្តី Playboy ដោយ​បង្ហាញ​រូបអាក្រាត ក្នុង​ឆ្នាំ ២០០៩ បន្ទាប់មក​ក៏​លេច​ធ្លាយ​រូបអាក្រាត​ជាមួយនឹង​មិត្ត​ប្រុស ដែល​ធ្វើឲ្យ​អាជីព​របស់​នាង​ធ្លាក់ចុះ​ជា​លំដាប់​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ChenYuJie1_zps31142db0.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ChenYuJie2_zps9894915a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ChenYuJie7_zps48a7109c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ChenYuJie8_zps5b75538d.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ChenYuJie9_zpsddd3ea47.jpg

មតិយោបល់