កោះស្នេហាឬកោះរូបបេះដូងដែលភាសាក្នុងតំបន់នៅទីនោះហៅថាកោះ Galesnjak មានទីតាំងនៅក្នុងដែនសមុទ្រនៃប្រទេសក្រូអាតហើយវាត្រូវបានគេជឿថាជាកោះមួយក្នុងចំណោមកោះពីរបីនៅលើលោកដែលមានរាងសណ្ឋានដូចជាបេះដូង។
កោះនេះមានទំហំប្រមាណជា 0,132 គីឡូម៉ែត្រក្រឡាមានឆ្នេរប្រវែងទៅដល់ 1,55 គីឡូម៉ែត្រហើយសកម្មភាពមនុស្សនៅលើកោះនេះត្រូវបានគេរាយការណ៍ថាជាតំបន់កប់ខ្មោចសាកសពនៃក្រុមមនុស្សបុរាណនិងជាកន្លែងដែលបុព្វបុរសធ្លាប់បានរស់នៅទីនេះ។
កោះនេះមានកំពូលខ្ពស់ជាងគេដល់ទៅ 2 កន្លែងដែលមានកំពស់ប្រហែលជា 36 ម៉ែត្រពីនីវ៉ូសមុទ្រហើយវាជាកោះដែលត្រូវបានទិញផ្តាច់មុខដោយឯកជននិងមិនទាន់មានការអភិវឌ្ឍអ្វីឡើយនៅលើកោះដ៏ស្រស់ស្អាតនេះនៅឡើយ។
កោះដែលមានរាងយ៉ាងចម្លែកមួយនេះត្រូវបានគេរកឃើញតំបូងតាមរយៈឯកសារដែលមាននៅក្នុងសម័យដើមសតវត្សទី 19 ហើយវាត្រូវបានដាក់បញ្ចូលទៅក្នុង Google Earth នាក្នុងខែកុម្ភៈឆ្នាំ 2009 ដែលក្រោយមកបានទាញយកចំណាប់អារម្មណ៍ពីមនុស្សជាច្រើននៅក្នុងពិភពលោក៕
https://i1261.photobucket.com/albums/ii594/DUpoliticalcartoons/320446960-30173316.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/HeartIsland2_zpse7c9b26b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/HeartIsland1_zps9be13609.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់