សិង្ហបុរី៖ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅ ផ្ទះឯកជនថ្មីត្រូវបានលក់សរុបចំនួន ១.២២៨ នៅក្នុងប្រទេសសិង្ហបុរី ដោយបានកើនឡើង ១៥ភាគរយ បើធៀបនឹងខែតុលា មានចំនួនត្រឹមតែ ១.០៧០។ នេះបើយោងតាមរបាការណ៍ចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង-រដ្ឋបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញ។
ប្រភពដដែលបានបន្តទៀតថា តួលេខនេះ ខ្ពស់ជាងចំនួនផ្ទះឯកជនដែលបានលក់កាលពីឆ្នាំមុន ដោយមានចំនួនត្រឹមតែ ១.០៨៧ ដោយនៅឆ្នាំនេះបានកើនឡើង ១៣ភាគរយ។
ក្នុងចំណោមផ្ទះដែលបានលក់ មាន ២១៤ផ្ទះ មានទីតាំងស្ថិតនៅក្នុងតំបន់ជាយក្រុង ចំណែក ៣៥២ផ្ទះ ស្ថិតនៅក្នុងទីក្រុង ខណៈដែល ៦៦២ផ្ទះទៀតស្ថិតនៅក្នុងតំបន់កណ្ដាលទីក្រុង។
សម្រាប់ប្រទេសសិង្ហបុរី តម្លៃផ្ទះគឺជាបញ្ហាធំមួយសម្រាប់ប្រជាជន និងរដ្ឋាភិបាល ព្រោះថាបើសិនជាតម្លៃផ្ទះឡើងថ្លៃ នោះប្រជាជនភាគច្រើននឹងគ្មានលទ្ធភាពទិញ ដូច្នេះហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់លើចំណុចនេះ ដោយបានបន្ធូរបន្ថយពន្ធលើអចលនទ្រព្យ៕
មតិយោបល់