ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ​ ផ្ការីក​ក្នុងសមុទ្រទឹក​ភ្នែក របស់ សុគន្ធ និសា នៅតែពិរោះ

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម ថោន សុគន្ធ និសា និងជា​តារាចម្រៀង​ស្រី​លំដាប់តារាល្បីៗស្រីជួរមុខ​ផ្សេងទៀត នៅកម្ពុជា ដោយ​យើង​សង្កេត​ឃើញថា មួយរយៈចុងក្រោយមកនេះ​នាង​​ទទួលបានជោគជ័យ ​មិន​ខុសពីទ្រនំចាស់​ក្នុងផលិតកម្មហង្សមាស​ប៉ុន្មានឡើយ​។

ជ្រកក្នុងផលិតកម្ម ថោន ​​សុគន្ធ និសា ​នៅតែ​ជាតារា​ដែលមាន​ប្រជាប្រិយភាព ​និងមានបទថ្មី ជាច្រើនចេញ​​​លក់នៅលើទីផ្សារ និងទទួលបានការ​គាំទ្រពីក្រុម​អ្នកគាំទ្រ​របសខ្លួន​​យ៉ាង​ច្រើនហូរ ហៀរ​និង​ជា​​​ចំណែក​មួយដែល​ជួយ​​​ស្ទួយ​​ឲ្យប្រជាប្រិយភាព​នាង​កើនថែមមួយកម្រិតទៀត​។​

​បើទោះបីជា​មានបទថ្មី​ចេញជាហូរហែរ តែ​ក្រុម​អ្នកគាំទ្ររបស់នាង មិនដែល​ភ្លេ​ចទេ ជាមួយនឹងបទចម្រៀងដ៏​អន្លង់​អន្លោចរៀបរាប់​ពី​រឿង​កម្សត់​​របស់​គូស្នេហ៍ ១ គូ ដែលស្ថិតនៅ​ ក្នុងផលិតកម្ម​ Spark Music នៅបើកទ្វារចំហរនោះ គឺបទ “ផ្ការីកក្នុងសមុទ្រទឹកភ្នែក​”៕
ចង់ដឹងថា បទនេះ​នៅពិរោះ និងអន្លង់អន្លោច​យ៉ាងណា សូម​​ទស្សនា​​ និងស្តាប់ទាំងអស់គ្នា ៖​

2013-12-23_160753

មតិយោបល់