ព័ត៌មានជាតិ

Hyundai និង Kia នឹង​លក់​រថយន្ត​ឲ្យបាន ៧,៥​លាន​គ្រឿង​ក្នុង​ឆ្នាំនេះ​

​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​កូរ៉េខាងត្បូង Hyundai Motor Co និង Kia Motor Corp បានឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ពួកគេ​នឹង​លក់​រថយន្ត​ឲ្យបាន​ច្រើនជាង ៧,៥​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក​ក្នុងឆ្នាំនេះ ដែល​ជា​គោលដៅ​ខ្ពស់​ជាង​ការរំពឹងទុក​កាលពីដើមឆ្នាំ ៧,៤១​លាន​គ្រឿង​។​

Hyundai និង Kia ដែល​កំពុង​តែ​ស្ថិត​នៅក្នុង​លំដាប់​ក្រុមហ៊ុន​លក់​រថយន្ត​ធំ​ទី​៥ រំពឹងថា​ការលក់​រថយន្ត​ហាក់​លំបាក់​បន្ដិច​នៅ​ឆ្នាំ ២០១៤ ដោយសារ​តែ​គូរ​ប្រជែង​មកពី​ប្រទេស​ជប៉ុន និង​តំបន់​អឺរ៉ុប​ត្រូវបាន​គេ​មើលឃើញ​ថា​មាន​សន្ទុះ​យ៉ាង​ខ្លាំង​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ និង​អាល្លឺម៉ង់​បាន​ព្យាក​រថា​ការលក់​រថយន្ត​នឹង​កើនឡើង​ខ្ពស់​នៅ​ឆ្នាំក្រោយ ហើយ​ទីផ្សារ​ក្នុង​ស្រុក​កំណើត​ក៏​អាច​នឹង​កើនឡើង​ផងដែរ ដោយសារ​តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​

​ក្រុមហ៊ុន Hyundai និង Kia បាន​និយាយថា ការលក់​នៅ​ចន្លោះ​ខែ​មករា​-​វិច្ឆិកា បាន​កើនឡើង ៦​ភាគរយ ស្មើនឹង ៦,៩​លាន​គ្រឿង​។ កាលពី​ឆ្នាំមុន Hyundai និង Kia លក់​រថយន្ត​បាន​ចំនួន ៧,១​លាន​គ្រឿង​៕​
Hyundai

មតិយោបល់