ព័ត៌មានជាតិ

របៀប​ថែរក្សា​សម្រស់​ឲ្យ​ស្អាត​តាម​បែប​ធម្មជាតិ​

ការថែរក្សា​សម្រស់​ឲ្យ​ស្អាត​តាម​បែប​ធម្មជាតិ​មាន​ការលំបាក​បន្តិច ព្រោះ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន និង​ការព្យាយាម​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​។ ក្មេង​ស្រី​មួយ​ចំនួន​គិត​ថា​ការ Make up ធ្វើឲ្យ​ពួកគេ​មាន​ភាពស្រស់ស្អាត ប៉ុន្តែ​ការ​គិតបែបនេះ​ខុស​ហើយ ចំពោះ​ការ Make up អាច​ជួយ​ឲ្យ​ស្រស់​ស្អាត​តែ​ផ្នែក​ខាងក្រៅ​ប៉ុណ្ណោះ ផ្ទុយទៅវិញ​ប្រសិនបើ​មាន​ភាពស្រស់ស្អាត​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ទៅលើ​ការ Make up វិញ​គឺ​ប្រសើរ​ជាង​។ សូម​អនុវត្តតាម​វិធី​សាមញ្ញ ៥ ចំណុច​ដែល​ធ្វើឲ្យ​អ្នក​ឈានទៅរក​ភាព​ស្រស់ស្អា​ត​តាមបែប​ធម្មជាតិ​។​
beauty
១. សម្អាត​ផ្ទៃ​មុខជា​រៀងរាល់ថ្ងៃ​
​អ្នក​ត្រូវ​សម្អាត​ផ្ទៃ​មុន​ជា​រៀងរាល់ថ្ងៃ យ៉ាងហោចណាស់​មួយ​ថ្ងៃ​ឲ្យបាន​ពីរដង គឺ​នៅ​ក្នុង​កំឡុង​ពេល​ព្រឹក និង​មុន​ពេល​ចូល​គេង​។ ការធ្វើ​បែប​នេះ​ជួយ​ឲ្យ​សម្អាតជាតិ​ខ្លាញ់ ឬ​ធូលី​នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​ឲ្យបាន​ស្អាត ដោយ​ប្រើប្រាស់​ជាមួយ​ផលិតផល​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​អ្នក​។ ប្រសិនបើ​មិន​មាន​អ្នក​អាច​ប្រើ​សាប៊ូ​សម្រាប់​ទារក​ក៏បាន តែ​ប្រសិនបើ​ស្បែក​របស់​អ្នកមាន​ជាតិ​ខ្លាញ់​សូម​ប្រើប្រាស់​ផលិតផល ដែល​មាន​ជាតិ​ប្រេង ប៉ុន្តែ​បើ​ស្បែក​របស់​អ្នក​ស្ងួត​សូម​ប្រើប្រាស់​ផលិតផល​ផ្សេងទៀត​។​

២. ថែរក្សា​ធ្មេញ​របស់​អ្នក​ឲ្យ​ស​ស្អាត​
​គ្មាន​អ្វី​ដែល​អាច​ជួយ​មុខ​របស់​អ្នក​ឲ្យ​ស្អាត​ជា​ជាង​ស្នាមញញឹម​ពណ៌​ស​ភ្លឺ​នោះទេ​។ អ្នក​ត្រូវ​ដុសធ្មេញ​យ៉ាងតិច​ពីរ​ដង​ក្នុង​មួយថ្ងៃ ដោយ​ប្រើប្រាស់​ថ្នាំដុសធ្មេញ​ដែល​អាច​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត នឹង​រឹងមាំ​បំផុត​។​

៣. ផឹកទឹក ៨ កែវ​ក្នុង​មួយថ្ងៃ​
​រាងកាយ​របស់​យើង​ត្រូវការ​ទឹក ៧៥ ភាគរយ ហើយ​គ្មាន​ន​ណា​ម្នាក់​ដែល​រស់នៅ​ដោយ​គ្មាន​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​បាន​យូរអង្វែង​នោះទេ​។ ដូច្នេះ​ហើយ​អ្នក​ត្រូវតែ​ទទួល​ទាន​ទឹក​ឲ្យបាន ៨ កែវ​គឺ​ស្មើនឹង ២ លីត្រ​នៅក្នុង​មួយ​ថ្ងៃ​ដើម្បី​រក្សា​ស្បែក នឹង​រាងកាយ​របស់​អ្នក​ឲ្យបាន​ស្អាត​។ គ្រាន់​តែ​ព្យាយាម​ផឹកទឹក​ឲ្យបាន ៨ កែវ​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល ២ សប្តាហ៍​អ្នកនឹង​ឃើញ​លទ្ធផល​ដោយ​ខ្លួនឯង​។​

៤. ញ៉ុំប​ន្លែ ឬ​ផ្លែឈើ​ឲ្យបាន​ប្រាំមុខ​ក្នុង​មួយ​ថ្ងៃ​
​ការបរិភោគ​ផ្លែឈើ និង​បន្លែ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​រាងកាយ​ព្រមទាំង​ស្បែក​របស់​អ្នក ព្រោះ​សារធាតុ​ដែល​នៅក្នុង​បន្លែ និង​ផ្លែឈើ​ផ្សេង​គ្នា​អាច​ជួយ​ធ្វើឲ្យ​ស្បែក​របស់​អ្នក​មាន​ភាពស្រ​ស់​ថ្លា​។​

៥.​ហាត់ប្រាណ​
​ការ​ហាត់ប្រាណ​ជាប្រចាំ​រៀងរាល់​ថ្ងៃ​អាច​ជួយ​បញ្ចេញ​នូវ​ជាតិពុល និង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​របស់​អ្នក​។ ព្រោះ​អាហារ​ដែល​អ្នក​បរិភោគ​រាល់ថ្ងៃ​សម្បូរ​ទៅ​ដោយ​ជាតិគីមី ប្រសិនបើ​អ្នក​មិន​បាន​ហាត់ប្រាណ​ដើម្បី​បញ្ចេញ​ជាតិពុល​ទាំងនោះ​មក​វិញ​ទេ វា​អាច​ជួយ​ធ្វើឲ្យ​សុខភាព​ស្បែក​របស់​អ្នក​មាន​បញ្ហា​៕
​ប្រភព​៖ ចុច​ទីនេះ​មើល​ទំព័រ​ដើម www.mungkulkar.com សហការ​ជាមួយនឹង​ដំណឹង​

មតិយោបល់