ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ថាមពល​ហ្វីលីពីន​ប្រកាស​ចុះចេញ​ពី​តំណែង ព្រោះ​មិន​អាច​ធ្វើបាន​តាម​ការសន្យា​

​រដ្ឋមន្ត្រី​ថាមពល​ហ្វីលីពីន Carlos Jericho Petilla បានគ្រោង​នឹង​លាឈប់​ពី​តំណែង​បន្ទាប់ពី លោក​មិន​អាច​ផ្គត់ផ្គង់​ថាមពល​ឡើងវិញ​សម្រាប់​តំបន់​ដែល​រង់​នូវ​ផល​ប៉ះពាល់​ដោយ​ខ្យល់ព្យុះ​ឲ្យបាន​មុន​ថ្ងៃ​ណូអែល​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Edwin Lacierda បាន​អះអាង​នៅ​ថ្ងៃ​ពុធ​កន្លងទៅនេះ​ថា លោក Pelilla នឹង​ប្រគល់​លិខិត​លាលែង​តំណែង​របស់​គាត់​ឲ្យទៅ​ប្រធានាធិបតី Benigno Aquino III នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក Lacierda បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​លោក Petilla ជូនដំណឹង​ខ្ញុំ​ថា លោក​មិនបាន​សម្រេច​តាម​ការសន្យារ បើទោះបីជា​ទីក្រុង​មួយចំនួន​ត្រូវបាន​ផ្គត់ផ្គង់​ថាមពល​ឡើងវិញ​ក្ដី ប៉ុន្តែ​នៅ​មាន​ទីក្រុង​មួយ​ចំនួន​ផ្សេង​ទៀត​មិនបាន​សម្រេច​តាម​សន្យារ​នោះទេ​។ ដូច្នេះ​លោក​ត្រូវ​គោរព​តាម​សន្យា​”​។​

​កាលពី​ខែ​វិច្ឆិកា កន្លងទៅ លោក Petilla បាន​ប្ដេជ្ញាចិត្ត​ថា ថាមពលអគ្គីសនី​នឹងត្រូវ​ស្ដារ​ឡើង​វិញ​នៅ​តំបន់​ដែល​រង់​គ្រោះ​ដោយ​សារ​ព្យុះ​ទី​ហ្វុង ដោយ​ការផ្គត់ផ្គង់​នេះ​នឹង​ត្រូវ​សម្រេច​ឲ្យបាន​នៅ​មិន​ថ្ងៃទី​២៤​ខែ​ធ្នូ មុន​ថ្ងៃ​បុណ្យ​ណូអែល​មកដល់ ហើយ​លោក​នឹង​លាឈប់​ពី​តំណែង​បើសិនជា​កិច្ច​ការងារ​នោះ​បរាជ័យ មិនទាន់​កាលកំណត់​។​
​រហូតមកដល់​ថ្ងៃ​អង្គា កន្លងទៅនេះ នៅ​មាន​ទីក្រុង​ចំនួន ២​នៅ​មិនទាន់មាន​តំណ​ភ្ជាប់​អគ្គីសនី នៅ​សម្រាប់​បណ្ដាញ​នោះ​បាន​ត្រូវ​បាន​គេ​កំណត់​រួចរាល់​ហើយ ពោល​គឺ​មិន​ទាន់​ភ្ជាប់​៕​
President Benigno S. Aquino III converses with Energy Secretary Carlos Jericho Petilla during the Ceremonial Signing of Land Lease Agreement between PHIVIDEC Industrial Authority (PIA) and FDC Misamis Power Corporation at the President?s Hall, Malacañan Palace on Wednesday (April 17, 2013). The land is being leased for construction of a circulating fluidized bed (CFB) coal-fired power plant is expected to generate an initial 270-megawatts and targeted to operate early 2016. (Photo by: Rey Baniquet / Malacañang Photo Bureau).

មតិយោបល់