មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថា បទចម្រៀងរបស់ ឌីជេ ខេក មានស្តាយ៍ជាច្រើនគួរឲ្យចាប់អារម្មណ៍ រហូតដល់ថ្នាក់មានការលើកហេតុផលថា តារាចម្រៀងរូបនេះកំពុងចម្លងស្តាយ៍ពី តារារ៉េបរបស់អាម៉េរិក លោក Pitbull ។
ការបង្ហាញខ្លួនចុងក្រោយរបស់ ឌីជេ ខេក ជាពិសេសតាមរយៈបទ I Love You និងបទជាច្រើនទៀត គេឃើញ តារាចម្រៀងលេងស្តាយ៍ពុកមាត់ តែងតែយកស្រីស្អាត និង ពាក់អាវធំៗ ច្រៀង ដែលធ្វើឲ្យសាធារណមតិ លើកឡើងថា រូបលោកកំពុងលួចស្តាយ៍ ចម្លងស្តាយ៍ តារាចម្រៀង Pitbull ។
ជាមួយចំណុចដ៏រសើបនេះ ឌីជេខេក បានធ្វើការបដិសេធ ជាមួយនឹងសាធារណមតិ ដោយលោកបានលើកឡើងថា មួយរយៈចុងក្រោយមកនេះ លោកចូលចិត្តពាក់អាវធំ ដោយសារតែលោក ឡើងច្រៀងបទ I am old School ហើយធម្មតា សម្រាប់ Pitbull គាត់ជាតារាចម្រៀងល្បី ចឹងគេថាយើងយកស្តាយ៍តាម តែធាតុពិតជាស្តាយ៍ក្នុងបទចម្រៀងហ្នឹង ដែលតម្រូវឲ្យពាក់អាវធំ ។
តារាចម្រៀង លេងស្តាយ៍ក្បាលអត់សក់ ខាងលើ បានបន្តថា ការផលិតជា Music Video នេះ តម្រូវត្រូវតែមាន មានប្រុស មានស្រី ហើយសម្រាប់ការយល់ឃើញរបស់គេ ជារឿងរបស់គេ តែសម្រាប់ខ្ញុំប្រើស្តាយ៍លាយគ្នាចម្រុះ ជាតិសាសន៍ ដោយយកស្តាយ៍ប្លែកៗ យកមក Mix បញ្ចូលគ្នា ៕







មតិយោបល់