ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan Bingbing ការ​ងារ​ច្រើនពេក​​​ ភ្លេច​រឿងចង់បានប្តី​

តារាសម្តែងរបស់ចិនថបាន​បង្ហាញ​ឲ្យដឹងថា ​ដោយសារតែរវល់នឹង​រឿងការងារច្រើនពេក ​ដូច្នេះ​​ហើយ​នាង​គ្មាន​ពេលសម្រាប់គ្រួសារ​ និងគិតគូររឿងយកគ្រួសារ​​។​

Fan Bingbing ដែលគេស្គាល់យ៉ាងច្បាស់ថាជាតារាចិនដែលមាន​​សម្រស់ស្រស់ផូរផង់ សម្រាប់ឆ្នាំថ្មីនេះដែរ នាងបាន​បង្ហាញ​វត្តមាននៅ Chengdu កាលពីថ្ងៃ ចន្ទ​កន្លងទៅនេះ ។ បង្ហាញវត្តមាននៅទីនេះ នាង​បានទទួលការចាប់អារម្មណ៍បំផុត ខណៈដែលស្លៀកឈុតពណ៌ក្រហម ។ ស្រីស្រស់រូបនេះ​បានឲ្យដឹងថា ខណៈដែល​រវល់​មហាញឹកជាមួយនឹង ​ការថតរឿង “Ocean Bed and Africa” ដោយបញ្ចប់នៅក្នុងឆ្នាំចាស់ ២០០១៣ ។ ជាមួយនឹងគ្នានេះដែរ​វាជាចំណុច​ដែលធ្វើឲ្យនាង ​ខ្វះ​សកម្មភាព​ ជាច្រើន​ជាមួយនឹងគ្រួសារ មិត្តភក្តិ ក្នុងឆ្នាំ ២០១៣ កន្លងមកនេះ ។​

នៅលើកម្រាលព្រំក្រហម ក្នុង​ស្ថានភាព​​​​ឈុត​​ក្រហម ស្រីស្រស់រូបនេះ បាន​ឲ្យដឹងបន្តថា ដោយសារតែរវល់ ដូច្នេះនាង​គ្មា​នបានគិត​រឿង យកប្តី ឬគ្រួសារនោះទេ និងក៏គ្មាន​អារម្មណ៍ធ្លាក់ក្នុងអន្លង់ស្នេហ៍ដូច​​មនុស្ស​ផ្សេងៗ ។​ ម្យ៉ាងវិញទៀត ពេលខ្លះ​​ខ្ញុំសង្កេតឃើញថា ខ្លួនឯងពិតជា​ឃោឃៅ​ ដាក់ខ្លួនឯងខ្លាំងណាស់ ដោយសំពាធការងារ មានពេលខ្លះ ខ្លួនឯងក៏បានភ្លេច ​​ដល់រឿងជីវិត​មានគ្រួសារ តែ​អ្វីដែល​ខ្ញុំគិតចំបងនោះ គឺ​ចង់ឃើញឪពុកម្តាយមានសុខភាពល្អ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/FanBingbing5_zpsef4f4267.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/FanBingbing2_zps9abd663a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/FanBingbing3_zps054bf7e1.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/FanBingbing6_zps6ee12e1a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/FanBingbing1_zpsaf34bd19.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/FanBingbing4_zpse3ef3116.jpg

មតិយោបល់