ពីងពាងក្ងោកដែលចាប់បានដោយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យអូស្ត្រាលីសម្រាប់ការពិសោធន៍ តែវាអាចរាំតាមចង្វាក់ភ្លេងគួរឲ្យអស់សំណើច។ គ្រាន់តែវីដេអូឃ្លិបនៃការរាំរបស់សត្វពីងពាងក្ងោកនេះបង្ហោះទៅលើ YouTube មិនបានប៉ុន្មានក៏មានអ្នកចូលមើលជាងកន្លះលាននាក់។ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា នេះជាពីងពាងក្ងោកឈ្មោលដែលជួបប្រទេះនៅប្រទេសអូស្ត្រាលី ហើយវាអាចលោតបាន ៤០ ដងច្រើនជាងប្រភេទពីងពាងផ្សេងទៀត។ ប៉ុន្តែឥឡូវនេះពួកវាត្រូវទទួលរងនូវគ្រោះថ្នាក់ ដោយសារការបំផ្លេចបំផ្លាញ់ជំរកធម្មជាតិរបស់ពួកវា៕
ព័ត៌មានជាតិ
មតិយោបល់