ព័ត៌មានជាតិ

វិធី​ចៀន​សាច់ក្រក​មិន​ឲ្យ​ខ្មៅ និង​បែក​

មេផ្ទះ៖ ​ជានិច្ច​ជា​កាល នៅពេលដែល​យើង​ចៀន​សាច់ក្រក​គឺ​តែងតែ​ខ្មៅ និង​បែក មើល​ទៅ​មិន​ទំនង​គួរ​ឲ្យ​ចង់​ញ៉ាំ​។ នេះ​ជា​បញ្ហា​មួយ​ដែល​ស្ត្រី​មេផ្ទះ​ជាច្រើន​ឧស្សាហ៍​ជួបប្រទះ ប៉ុន្តែ​នៅពេល​នេះ ដំណឹង សូម​លើក​យក​នូវ​វិធី​ងាយៗ​ក្នុងការ ចៀន​សាច់ក្រក​មិន​ឲ្យ​ខ្មៅ និង​មិន​ឲ្យ​បែក​។​

sausage

​ខាងក្រោម​នេះ​គឺជា​វិធី​ងាយៗ​សម្រាប់​លោក​អ្នក​អនុវត្ត​ន៍​៖

មិន​ជា​ការពិបាក​ឡើយ ដោយ​គ្រាន់តែ​មុន​នឹង​យក​សាច់ក្រក​ទៅ​ចៀន​លោកអ្នក ត្រូវ​យក​វា​ទៅ ស្ងោរ​ក្នុង​ទឹក​ក្តៅ​ឲ្យ​ឆ្អិន​សិន​។ ពេល​ចៀន​បើកភ្លើង​ខ្លាំង ក៏​អាច​ដួស​ឡើង​បាន​ភ្លាមៗ​ដោយ មិនបាច់​ខ្លាច​ថា វា​មិន​ឆ្អិន​នោះទេ ព្រោះ​យើង​បាន​ស្ងោរ​ឲ្យ​វា​ឆ្អិន​មួយ​សារ​រួចហើយ​។​

​សាច់ក្រក​ដែល​ចៀន​ហើយ​នោះ គឺ​ខាងក្រៅ​ស្រួយ ឯ​ខាង​ក្នុង​ទន់ ហើយ​មិន​ប្រេះ​បែក​គួរឲ្យ​ចង់​ទទួលទាន​។ មិនតែប៉ុណ្ណោះ​ខ្លាញ់​ដែល​នៅ​សល់​ពី​ការចៀន យើង​ក៏​អាច​យក​ទៅ​ធ្វើ​អាហារ​ផ្សេងទៀត​បាន​ព្រោះ​ខ្លាញ់​នោះ​ស្អាត​ល្អ​មិន​ខ្មៅ​សូម្បី​តែ​បន្តិច​ឡើយ​៕

មតិយោបល់