ព័ត៌មានជាតិ

កម្ពុជា៖​កំណើនភ្ញៀវ​ទេសចរ​យ៉ាងច្រើនដែលចូល​​មកទស្សនាបេតិកភណ្ឌពិភពលោក​ទាំងពីរ ក្នុងឆ្នាំ ២០១៣

​សម្បត្តិបេតិកភណ្ឌ​ពិភពលោករបស់កម្ពុជា ​​ក្នុងនោះមានប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ​នៅតែបន្តមានកំណើន​ចំនួនភ្ញៀវ​ទេសចរណ៍ ​ចូលមកទស្សនា ក្នុងឆ្នាំ ២០១៣ នេះបើយោងតាម​របាយការណ៍មន្ត្រីក្រសួងទេសចរ​។​

ប្រាសាទអង្គរវត្ត បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរអន្តរជាតិប្រមាញ 2,23 លាន នាក់ ក្នុងឆ្នាំ ២០១៣ ដោយកើន​បាន ៨ ភាគរយ ក្នុងមួយឆ្នាំៗ ។​របាយការណ៍នេះដែ​រ​ បើយោងតាម ប្រធានរដ្ឋបាលទេសចរណ៍ក្នុងខេត្តសៀបរាប​បាន​រ៉ាយរ៉ាប់​។​
ប្រភពខាងលើបាន ឲ្យដឹងថា ភ្ញៀវទេសចរនោះមាន កូរ៉េខាងត្បូង ​ចិន រៀតណាម ជប៉ុន និងប្រទេសថៃ ​គឺជាប្រភពធំបំផុត ​នៃភ្ញៀវទេសចរ​ដែល​ចូលមកទស្សនា​ប្រាសាទអង្គរវត្ត ។​

ដោយឡែកសម្រាប់ប្រាសាទព្រះវិហារដ៏ស្រស់ស្អាត ក៏បានទាក់ទាញ ភ្ញៀវ​ទេសចរ​​កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ​ដោយសារតែកាផ្សព្វផ្សាយទូលំទូលាយ​។​ទន្ទឹម​នេះដែររបាយការណ៍ស្តីពីកំណើនភ្ញៀវ​ទេសចរ​​ បរទេសបានកើនឡើង ៤៩ ភាគរយ​ក្នុងឆ្នាំ ២០១៣ ។​

ការកើនឡើងនេះដែរដោយសារតែ ​វាជាសម្បត្តិបេតិកភណ្ឌពិភពលោក ថែមទាំងស្រស់ស្អាត និង មានសុវត្ថិភាព ​ជូនដល់ភ្ញៀវ​​ទេសចរ។​
លោក យូ សុវណ្ណ ​អនុប្រធាននៃ​នាយកដ្ឋានខេត្តព្រះវិហារ បាននិយាយថា មាន​ភ្ញៀវ​ទេសចរណ៍ ដែលចូលទៅទស្សនាព្រះសាទព្រះវិហារ មាន​ចំនួន ៤៩ ភាគ ​នៅក្នុងឆ្នាំ កន្លងទៅ។​

បញ្ជាក់ផងដែរថា ប្រាសាទព្រះវិហារ ជាប្រាសាទបែបសាសនា ហិណ្ឌូ ដែលមានទីតាំងនៅលើភ្នំដងវែក មានកំពស់ ៥២៥ ម៉ែត្រ ស្ថិតនៅភាគខាងជើងខេត្តព្រះវិហារ ហើយវាត្រូវបាន​គេ​ដាក់​បញ្ចូលជាបញ្ជីបេតិកភណ្ឌពិភពលោក នៅខែ កក្កដា ឆ្នាំ ២០០៨ ៕​
prea vihear temple

មតិយោបល់