ខ្សែរភាពយន្ត ស៊ុនអូខុង របស់ តារាសម្តែង Donnie Yen ហៅកុំកុំ ស្ទើរតែទាំងស្រុងទៅហើយដែលប្រើបច្ចេកវិទ្យា 3D ជាមួយនឹងជំនាញផលិតកុន ។ ឋានសួគ៌ ផែនដី និងព្រៃឈើ ពិតជាគ្មានឈុតឆាកជាក់លាកដូចទៅនឹងការថតវីដេអូផ្សេងៗនោះទេ ដោយប្រើប្រាស់បច្ចេកវិទ្យា 3D ទាំងមូល។ តួសម្តែងនីមួយ ត្រូវចូលទៅកាន់បន្ទប់ធំមួយ ដែលមានកញ្ជាក់ និងផ្ទាំងក្រណាត់ពណ៌បៃតង ជា ផ្ទៃខាងក្រោយនៃរឿង ដោយក្រណាត់ពណ៌បៃតងនោះដែរជា ចំណុចដែលធ្វើឲ្យងាយស្រួលក្នុងការកាត់តនៃផ្ទៃរឿងទាំងមូល។
តារាសម្តែង Donnie Ye ហៅកុំកុំ Aaron Kwok , Chen Qiao En , Chow ជាដើម ត្រូវបាននាំចូលទៅកាន់ស្ទីតយ៉ូ ដ៏ធំមួយ ដែលមានវាំងនន កញ្ជាក់បិទជិត ហើយការហោះហើរត្រូវធ្វើឡើងតាមរយៈខ្សែកាប ដើម្បីជាជំនួយក្នុងការបង្ហាញក្បាច់គុនរបស់គេ៕
ទស្សនាវិដេអូឃ្លិបឈុតឆាកថតរឿងដូចខាងក្រោមនេះ ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់