ត្រីក៏ត្រូវតែផឹកទឹកដូចសត្វឯទៀតដែរ(រួមទាំងមនុស្សផងដែរ) ដើម្បីឱ្យមានជីវិតរស់នៅបាន ត្រីទាញយកអុកស៊ីហ្ស៊ែនពីទឹកមកប្រើសម្រាប់ដកដង្ហើម ដូច្នេះប្រហែលជាមានអ្នកឆ្ងល់តទៅទៀតថា ចុះត្រីដែលរស់នៅក្នុងសមុទ្រ មិនត្រូវផឹកទឹកប្រៃទេឬ?
ចម្លើយគឺ ត្រូវហើយ! តែត្រីអាចបណ្តេញអំបិលចំនួនដ៏ច្រើនចេញពីក្នុងខ្លួនបានដោយអាស្រ័យអវយវៈដែលហៅថា “ស្រកី (gills)” ដោយហេតុផលនេះឯង ទើបវាក្លាយជាអំណះអំណាងមួយដែលបញ្ជាក់ប្រាប់យើងថា តើហេតុអីបានសាច់ត្រីសមុទ្រភាគច្រើនដែលយើងទទួលទាននោះ មិនមានរសជាតិប្រៃ លើកលែងតែត្រីឆ្លាមមួយប៉ុណ្ណោះ។
មតិយោបល់