ព័ត៌មានជាតិ

Lee Seong-min ក្លាយ​ជា​និម្មិត​សញ្ញា​សិច​នៅ​កូរ៉េ​ខា​ត្បូង​ (Video Inside)

​នាង Clara អាយុ ២៨ ឆ្នាំ ជា​តារា​ម៉ូ​ដែល និង​សម្តែង​របស់​កូរ៉េខាងត្បូង ដែល​មាន​ឈ្មោះ​ពិត​ថា Lee Seong-min ដោយ​លេចមុខ​ក្នុងស្ថានភាព​ឈុតខ្មៅ បញ្ចេញ​ដើមទ្រូង​ទ្រ​លុក និង​បណ្តា​រូបភាព​សិច​ស៊ី​ជាច្រើន ហាក់បីដូច​ជា​មេរោគ​ដំណើរការ​យ៉ាង​លឿន ទៅកាន់ បណ្តាញ​សង្គម និង​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេត ដោយ​នាង​កំពុង​តែ​ក្លាយ​ជា​និម្មិត​សញ្ញា​សិច សម្រាប់​បុរសៗ​។​

​រូបភាព ជាច្រើន​របស់ Lee Seong-min ត្រូវបាន​មនុស្ស​ជាច្រើន បាន​ស្វែងរក ដ៏​ច្រើន​បំផុត កាលពី​ឆ្នាំ​កន្ល​ងៅ នៅលើ Naver ដែល​ជា​បណ្តាញ​សង្គម​ដ៏​ធំ​នៅក្នុង​ប្រទេស​នេះ​។​
​លោក Lee Ho-gyu ដែល​ជា​សាស្ត្រា​ចារ នៅ​សាលា Namseoul Art College បានឲ្យដឹងថា នាង Lee Seong-min ហៅ Clara មាន​អ្នក​និយម​ប្រើ​ស្មា​ត​ហ្វូន ស្វែងរក​រូបភាព​សិច​ស៊ី​របស់​នាង ។​លោក​បាន​បន្តទៀតថា សិស្ស​ប្រុសៗ​ជាច្រើន មិន​បាន​ចូល​ទៅ​កាន់​ទំព័រ​ព័ត៌មាន​អាន​នោះទេ តែ​បែរជា​ស្វែងរក រូបភាព​សិច​ស៊ី​របស់​នាង ដាក់​លើ​ឧបករណ៍​របស់គេ ទៅវិញ ។ នេះ​បើ​តាម​សម្តី​សាស្ត្រាចារ្យ​រូបនេះ​បាន​ប្រាប់​ដល់ សារព័ត៌មាន Korea Herald ។

​ស្រី​ស្រស់ Lee Seong-min កើត​នៅក្នុង​ប្រទេស​ស្វីស ដោយ​ទទួលបាន សញ្ជាតិ​អង់គ្លេស ដោយ​នាង​បាន​បំពេញ​ការសិក្សា​ទៅលើ ការ​រចនា និង ម៉ូត ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ អតីត​និម្មិត​សញ្ញា​សិច Lee Hyo-ri បានឲ្យដឹងថា នាង​ជា​មនុស្ស​ម្នាក់​ដែល​មាន​រូបរាង​ត្រូវ​ស្តង់ដា ដែល​ធ្វើឲ្យ ប្រជាជាតិ​កូរ៉េ ទាំងមូល​ចាប់អារម្មណ៍​នាង​។​
​តាម​របាយការណ៍​អ្នកជំនាញ លើ​ប្រពន្ធ​អ៊ី​ន​ធឺ​ណេ​ត​បាន​ឲ្យដឹងថា មាន​ចំនួន ៧៣ ភាគរយ ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូន ដើម្បី​ស្វែងរក រូបភាព​សិច​ស៊ី​របស់​នាង Lee Seong-min ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Clara2_zps2a971ead.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Clara3_zpsc24c1c26.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Clara1_zpsb9aa2202.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Clara1_zpsd54e0515.png
ទស្សនាវីដេអូឃ្លិបនាង Clara ដូច​ខាង​ក្រោមនេះ ៖

មតិយោបល់