ព័ត៌មានជាតិ

Bayern Munich កំពុង​ពិភាក្សា​លើ​កុងត្រា​ថ្មី​របស់ Arjen Robben

ក្លិប Bayern Munich កំពុងតែ ធ្វើការ​ពីភាក្សា លើ​កុងត្រា​ថ្មី ជាមួយនឹង កីឡាករ ស្លាប​បម្រើ Arjen Robben ។​
​កីឡាករ​លេង​ក្នុង​មុខងារ​ស្លាប​បម្រើ សញ្ជាតិ​ហូ​ឡង់ បាន​ចូលរួម​លេងឲ្យ​ក្លិប Bayern Munich តាំងពី​ឆ្នាំ ២០០៩ នឹង​ត្រូវ​លេងឲ្យ​ក្លិប ពាន់រង្វាន់​អាល្លឺម៉ង់ រហូតដល់​ឆ្នាំ ២០១៥ នា​រដូវ​កាល​ក្តៅ​។​

​បើទោះបីជា​ឆ្នាំ ២០១៥ ផុត​កុងត្រា​ក្តី តែ​ក្លិប មួយ​នេះ កំពុង​ពិភាក្សា ធ្វើយ៉ាងណា​ឲ្យមាន ចំណុច​វែងឆ្ងាយ ជាមួយនឹង កីឡាករ​ដ៏​ល្អ​រូបនេះ​។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក Pep Guardiola អតីត​អ្នក​ចាត់ការ​ទូទៅ​ក្លិប តោ​ខៀវ បាន​កំពុងធ្វើការ​រិះ​គិត អំពី​គម្រោង​របស់​គាត់ ជាមួយនឹង​បញ្ហា​ក្រុម ក៏ដូចជា​កុងត្រា​ថ្មី​ជាមួយ​នឹង​កីឡាករ Arjen Robben ផងដែរ​។​

​បើទោះបី​ពេលនេះ ខាង​ក្លិប និង​កីឡាករ​មិនទាន់មាន ឯកសារ​ត្រឹមត្រូវ ប៉ុន្តែ នាយក​ក្លិប Bayern លោក Matthias Sammer បាន​អះអាង​ថា ការពិភាក្សា និង​កុងត្រា​ថ្មី នឹង​ត្រូវ​បាន​បន្ត ជា​លក្ខណៈ​វិជ្ជមាន​៕
Arjen Robben

មតិយោបល់