ព័ត៌មានសិល្បៈ និងកម្សាន្ត

វណ្ណា វត្តី លះបង់ខ្លាំងក្នុងអាជីពសិល្បៈ

ក្រឡេកត្រឹមអាជីពសិល្បៈ តារាចម្រៀង កញ្ញា វណ្ណា វត្តី ហាក់មិនសូវទទួលផ្លែផ្កាតាមការចង់បានប៉ុន្មានទេ ប៉ុន្តែបើក្រឡេកទៅមើលអាជីពខាងក្រៅ គេអាចនិយាយបាន គឺនារីមួយចំនួនមិនដូរ។ ទាំងមុខជំនួញទិញលក់ដី ការងារជាភ្នាក់ងារលក់ខុនដូរ និងមុខជំនួញនាំចូលទំនិញជាច្រើនទៀត សុទ្ធតែធ្វើអោយនាងរវល់ខ្លាំង និងមានចំណូលខ្ពស់។ អ៊ីចឹងហើយទើបម្នាក់ៗ សរសើរដែលនាងនៅមិនបាត់មុខ ក្នុងការផលិតបទចម្រៀងបំពេរអារម្មណ៍មហាជន បូករួមទាំងបទ “បាត់ដំបងស្រុកកំណើតខ្ញុំ” ដែលទទួលបានការគាំទ្រ ក្រោយពីបានចេញបង្ហោះក្ដៅៗ ប៉ុន្មានថ្ងៃមុននោះផង។

កញ្ញា វណ្ណា វត្តី នៅតែអះអាងថា បើតាមតែរវល់ និងលទ្ធភាព ដែលរកចំណូលបានខ្ពស់ពីអាជីពផ្សេង កញ្ញា មិនគួរចំណាយពេលធ្វើបទចម្រៀង បង្កើតក្បាច់រាំ និងប្រឹងលេងស្ទីលប្លែកៗនោះទេ ប៉ុន្តែមកពីនាង នៅតែមិនដាច់អាល័យពីអាជីពចម្រៀង ទើបនៅតែបន្ត។ នាងថា រាល់ថ្ងៃលះបង់ ដើម្បីសិល្បៈខ្លាំងណាស់ ដោយក្នុងពេលខ្លះរៀបខ្លួនឡើងឆាកម្ដងៗ គឺចាយអស់លើសពីចំណូល ដែលត្រូវទទួលបាននោះផង តែនាងនៅតែធ្វើ ដើម្បីសិល្បៈ កុំអោយអ្នកគាំទ្រមើលឃើញថាដដែលៗ។ ជាក់ស្ដែងគ្រាន់តែនាងគ្រោងថត MV បទ”បាត់ដំបងស្រុកកំណើតខ្ញុំ” ដែលទើបនឹងចេញនោះ ក៏នឹងចំណាយមិនតិចដែរ តែនៅតែគ្រោង នឹងផលិតអោយល្អ ដើម្បីតម្រូវតាមអ្នកគាំទ្រ។

ម្យ៉ាងមកពីបទនោះ ឆ្លុះបញ្ចាំងពីកម្រិតជីវភាពរស់នៅ ដែលតម្រូវអោយនាងចាកចេញពីដីកំណើត មករស់នៅតស៊ូ យ៉ាងកម្សត់នៅ ទីក្រុងសុីវិល័យផង ទើបនាងត្រូវតែគ្រោងរៀបចំសាច់រឿងអោយល្អ។ នាងថាមួយបទនោះ គឺជាប៉ារ៉ូលថ្មី ដែលនាងបង្ហាញពីការចងចាំតាំងពីអាយុ៩ឆ្នាំ និងម្យ៉ាងចង់រំលឹកស្នាដៃ លោកតា សុិន សុីសាមុត ផង ទើបផលិតជាបទនោះឡើង៕

https://www.youtube.com/watch?v=yQOq1QbFwjo&feature=share

មតិយោបល់