ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi ដែលមានការិយាល័យកណ្ដាលនៅនៅទីក្រុងប៉េកាំង ទើបបានប្រកាសប្ដូរ Logo របស់ខ្លួនជាផ្លូវការ។ ការផ្លាស់ប្ដូរនេះធ្វើឲ្យមហាជននៅលើបណ្ដាញសង្គមហួសចិត្តខ្លាំង ដោយសារតែរចនាបថថ្មីនោះគ្រាន់តែប្តូរពី ទម្រង់រាងជ្រុង មកជាទម្រង់រាងមូលវិញ តែក៏មានមួយចំនួនបង្ហាញការគាំទ្រខ្លះដែរ។

យីហោថ្មីនេះ ត្រូវបានរចនាដោយអ្នកជំនាញផ្នែកក្រាហ្វិកឌីហ្សាញលោក Kenya Hara ជាជនជាតិជប៉ុន មានវ័យ ៦៣ឆ្នាំ។ មានមតិជាច្រើនលើកឡើងថា Xiaomi ជះលុយដល់ទៅជាង ៣០ មុឺនដុល្លារឯណោះដើម្បីសម្រេចការងារមួយនេះ ប៉ុន្តែតាំងពីចេញផ្សាយមកទល់ពេលនេះ មិនទាន់មានប្រភពច្បាស់ការណាមួយចេញមុខមកបញ្ជាក់ពី ទំហំទឹកប្រាក់ថ្លៃឈ្នួលខាងលើ សូម្បីតែភាគីក្រុមហ៊ុនផ្ទាល់។
តាមការចង់បានរបស់ Xiaomi ចង់ឱ្យអត្តសញ្ញាណយីហោថ្មីរបស់ខ្លួនមានភាពរស់រវើក ពោរពេញដោយភាពរហ័សរហួនជាងមុន ជានិមិត្តរូបនៃធម្មជាតិ និងឆ្ពោះទៅជំហានបន្ទាប់។

បើតាមការពន្យល់របស់អ្នករចនាជនជាតិជប៉ុនឲ្យដឹងថា Logo ថ្មីនេះតំណាងឲ្យអត្ថន័យនៅផ្នែកខាងក្នុងគឺឆ្លុះបញ្ចាំងនូវពាក្យថា “Alive”។ និមិត្តសញ្ញាថ្មីនេះ ចាប់ផ្តើមសិក្សាតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

មុននឹងសម្រេចចុងក្រោយ គេបានសិក្សាជាយូរឆ្នាំ ដោយត្រូវបានឆ្លងកាត់ការគណនានិងបកស្រាយតាមរយៈការប្រើប្រាស់សមីការគណិតវិទ្យាថែមទៀតផង វាមិនត្រឹមតែកែពីរាងជ្រុងមក រាងមូលធម្មតាៗទេ៕
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖
មតិយោបល់