ព័ត៌មានជាតិ

សង្ស័យងោកមួយភាំង ទើបរេចង្កូតឡើងសួនក្រឡាប់ ចាក់ដំឡូងចាក់ចោលពេញផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តទ្រុងដឹកដំឡូង សង្ស័យងោកមួយភាំង ទើបបណ្តាលឲ្យរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ចាក់ដំឡូងពេញផ្លូវបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តទ្រុងដឹកតំឡូងធន់ធំខាងលើ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0448 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុមិនដឹងមូលហេតុអ្វី ទើបរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់ដំឡូងពេញផ្លូវ សំណាងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះដល់ដល់ទីតាំងកន្លែងកើតហេតុ រាយការណ៍បន្តទៅផ្នែកជំនាញចរចរណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញណ ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់