(ភ្នំពេញ)៖ ស្ថិតនៅលើទឹកដីសម្បូរដុល្លារ តារាចម្រៀង សុគន្ធ នីសា តែងតែបង្ហាញពីជីវិតរស់នៅរបស់ខ្លួន ជាហូរហែរលើបណ្តាញសង្គម ដើម្បីឲ្យអ្នកគាំទ្រនៅស្រុកកំណើតបានដឹង។ ខណៈចូលដល់ដើមខែមិថុនានេះ សុគន្ធ នីសា បានតុបតែងខ្លួនមួយបែប ជាលក្ខណៈអ្នករស់នៅក្រៅប្រទេស មានអាវធំ ដើម្បីឲ្យកក់ក្តៅ មើលទៅស្រស់ស្អាតម្យ៉ាង។
ទោះបីតុបតែងខ្លួនស្អាតយ៉ាងណា ក៏សុគន្ធ នីសា មិនភ្លេចនោះទេក្នុងការពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ-១៩ អំឡុងពេលចេញទៅក្រៅ។ តាមរយៈរូបភាពជាច្រើនសន្លឹកបង្ហោះលើបណ្តាញសង្គមផ្លូវការ នីសា បង្ហើបសារដែលជាដំណឹងល្អដល់អ្នកគាំទ្រថា «ស្អែកនេះដល់ថ្ងៃដែលខ្ញុំត្រឡប់ទៅកម្ពុជាហេីយ»។
គួរជម្រាបថា នៅអំឡុងខែមេសាកន្លងទៅនេះ ក្រោយពីជាសះស្បើយពីជំងឺកូវីដ-១៩ តារាចម្រៀង សុគន្ធ នីស បានប្រញាប់រួតរះហោះទៅអាមេរិក ជាមួយស្វាមីភ្លែត ព្រោះតែរឿងគ្រួសារចាំបាច់មួយចំនួន ដែលពេលនេះទំនងជាការងារចប់សព្វគ្រប់អស់ហើយ ទើបសម្រេចចិត្តមកប្រទេសកកម្ពុជាវិញ៕
មតិយោបល់