ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេតុផលពិតប្រាកដនៅពីក្រោយការលែងលះស្វាមី របស់តារាសម្តែងស្រីតៃវ៉ាន់សាន់ឆាយ

កាលពីពេលថ្មីៗនេះ សារព័ត៌មាន បានចុះផ្សាយព័ត៌មានដ៏គួរតក់ស្លុតមួយថា តារាសម្តែងស្រីតៃវ៉ាន់ សាន់ឆាយ(Barbie Hsu) ដែលគេស្គាល់បានស្នើលែងលះស្វាមី ដែលជាអ្នកជំនួញចិនដ៏ល្បីម្នាក់ គឺលោក Wang Xiaofei ។

វាគឺជាសំណើរតែម្ខាងរបស់នាង សាន់ឆាយ ហើយលោកXiaofei មិនបានយល់ព្រមនោះទេ។ ថ្វីត្បិតតែលោកXiaofei បានសុំទោសជាសាធារណៈយ៉ាងណាក្តី ពួកគេនៅតែមិនអាចដោះស្រាយជម្លោះ របស់ពួកគេបានដដែរ ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ។

ពាក្យចចាមអារាមបានទម្លាយឲ្យដឹងថា មូលហេតុពិតប្រាកដដែលនាំឲ្យនាង សាន់ឆាយស្នើសុំលែងលះគ្នាបែបនេះ ដោយសារតែរូបលោក Xiaofei ចូលចិត្តបង្ហោះសារនយោបាយជម្លោះតាមបណ្តាញព័ត៌មានសង្គម ធ្វើឲ្យនាង Barbie ព្រួយបារម្ភពីសុវត្ថិភាពកូនៗរបស់នាង និងប៉ះពាល់ដល់ជីវិតរបស់កូនៗរបស់នាង នៅសាលារៀន៕

 

មតិយោបល់