ជារៀងរាល់ឆ្នាំ កម្មវិធីប្រឡងបវរកញ្ញាពិភពលោក ដើម្បីរកឲ្យឃើញ បេក្ខភាពដែលមានសម្រស់ស្រស់សោភា ដើម្បីគ្រងជារាជនី ម្កុដប្រចាំឆ្នាំ ក្នុងចំណោមបេក្ខភាពរាប់រយនាក់។
Miss World គឺជាកម្មវិធីប្រឡងបវរកញ្ញាពិភពលោក ដែលមានវ័យចំណាស់ជាងគេ ដែលធ្វើឡើងដំបូងបង្អស់នៅឆ្នាំ ១៩៥១ ដោយរៀបចំឡើងដោយក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយនៅប្រទេសអង់គ្លេស។
នៅខាងក្រោមនេះដែរ ជាបញ្ជីសំយោគបវរកញ្ញា ១៥ សម័យកាល នៅលើពិភពលោក៖
១. Susana Duijm – Miss World 1955
នាង Susana Duijm គឺជាបវរកញ្ញាតំណាងឲ្យប្រទេសវេណេហ្សូអេឡា ដែលឈ្នះពាន ៦ដង នៅលើពិភពលោក និងជាស្ត្រីដំបូង ដែលធ្វើឲ្យប្រទេសមួយនេះត្រចះត្រចង់លើឆាកអន្តរជាតិ។
២.Penelope Coelen – Miss World 1958
នៅអាយុ ១៨ឆ្នាំ Penelope Coelen បានគ្រងម្កុដ ដែលក្លាយជាស្ត្រីអាហ្វ្រិកខាងត្បូង ដំបូង បានគ្រងពានសម្រស់ ជាបវរកញ្ញា លើពិភពលោក ។ ក្រោយឈ្នះពាន នាងក៏បានចូលរោងការ ដោយមានកូន ៥នាក់ និង ចៅ៣នាក់។
៣. Ann Sidney – Miss World 1964
ក្នុងការប្រកួតតំណាងឲ្យអង់គ្លេស នាងបានឈ្នះពាន ២លើក ហើយក៏បង្ហាញវត្តមានក្នុងខ្សែភាពយន្ត Jame Bond “You Only Live Twice” ។
៤. Madeline Hartog-Bel – Miss World 1967
បន្ទាប់ពីឈ្នះពាន តំណាងឲ្យប្រទេស ពេរ៉ូ នាងក៏បានផ្លាស់ទៅរស់នៅប៉ារីស បន្ទាប់មកទៀត ក៏ផ្លាស់ទៅកាន់ភាគខាងត្បូង រដ្ឋផ្លរីដា ដោយបង្កើតបានកូនស្រីម្នាក់នៅទីនោះ ។
៥.Jennifer Hosten – Miss World 1970
បន្ទាប់ពីលើកពានជូនប្រទេសជាតិ Grenada ក៏បានទៅរស់នៅកាណា ហើយក៏បានបញ្ចប់ការសិក្សាផ្នែកវេជ្ជបណ្ឌិត រោគសតិ។
៦. Cindy Breakspeare – Miss World 1976
បន្ទាប់ពីទទួលឈ្នះម្កុដ ស្រីស្រស់តំណាងប្រទេស ចាំមៃកា ក៏បានបង្ហាញខ្លួនក្នុងពិភពម៉ូដែល ហើយក៏បានរៀបការទទួលបានកូនប្រុសម្នាក់ ឈ្មោះ Damian Marley បច្ចុប្បន្នក៏ជាសិល្បករ។
៧. Sarah-Jane Hutt – Miss World 1983
ក្នុងចំណោម អ្នកប្រឡងផ្សេងទៀត នាង Sarah-Jane Hutt ក៏ជាបេក្ខភាពប្រឡងបវរកញ្ញាពិភពលោក តំណាងឲ្យអង់គ្លេស ។
៨.Linda Petursdottir – Miss World 1988
ស្ត្រីជនជាតិអ៊ីស្លង់រូបនេះ បានឈ្នះពានជាបវរកញ្ញាពិភពលោក ជូនជាតិ ប៉ុន្តែក្រោយមកនាងក៏ក្លាយជាអ្នកជំនួញដ៏ជោគជ័យ ជាម្ចាស់ហាង Spa ហើយនៅឆ្នាំ២០១៥ នាងក៏បានចូលរួមធ្វើជាគណៈកម្មាធិការដាក់ពិន្ទុ ក្នុងព្រឹត្តិការណ៍បវរកញ្ញាពិភពលោក។
៩.Aishwarya Rai – Miss World 1994
ស្ត្រីកូនកាត់ អាម៉េរិក ឥណ្ឌា រូបនេះ ជាស្ត្រីដែលស្អាតបំផុត លើពិភពលោក ក្នុងអំឡុងពេលប្រកួតបវរកញ្ញាពិភពលោក កន្លងមក ។
១០. Priyanka Chopra – Miss World 2000
ស្ត្រីឥណ្ឌា មួយទៀតដែលលើកពានពិភពលោកជូនជាតិនេះ គឺមានភាពប្រសព ក្នុងការសម្តែង ច្រៀង ហើយនាងក៏ធ្លាប់បបានបង្ហាញ ខ្លួនក្នុងការថតខ្សែភាពយន្ត អាម៉េរិក “Quantico” ។
១១. Azra Akın – Miss World 2002
ស្ត្រីតួគី រូបនេះ ដែលមានជំនាញ សម្តែង រាំ និង ម៉ូដែល ក៏បានជួយឲ្យប្រទេសរះលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ បវរកញ្ញា ពិភពលោក ក្រោយនាងឈ្នះពាន។
១២.Rosanna Davison – Miss World 2003
បន្ទាប់ពីឈ្នះពាន ស្ត្រីអៀរឡង់រូបនេះ បានបន្តការងារជាតារាសម្តែង ដើរម៉ូត និងសរសេរសៀវភៅ ធ្វើម្ហូប។
១៣. Ksenia Sukhinova – Miss World 2008
ស្ត្រីរុស្ស៊ីរូបនេះ បានជួយឲ្យរុស្ស៊ីឈ្នះពានបវរកញ្ញាពិភពលោក តែដោយសារតែមានសម្ពាធខ្លាំងនាងក៏ឈប់ បន្ទាប់មក ក៏ត្រូវបានគេអញ្ជើញឲ្យធ្វើជាគណៈកម្មាធិការដាក់ពិន្ទុ បវរកញ្ញាពិភពលោក ជាថ្មីម្តងទៀត។
១៤.Megan Young – Miss World 2013
នាងជាស្ត្រីទី១ ដែលតំណាងឲ្យ ហ្វីលីពីនឈ្នះពានបវរកញ្ញាពិភពលោក ដោយមានឪពុកជាជនជាតិអាម៉េរិក និងម្តាយ ហ្វីលីពីន។
១៥.Rolene Strauss – Miss World 2014
នាងជាស្ត្រីអាម៉េរិកទី៣ ដែលឈ្នះពាន ដែលសម្រេចបំណងកាលនាងនៅអាយុ៨ឆ្នាំ ក្រោយមួយឆ្នាំនៃការលើកពាន នាងក៏ទទួលបានកូនមួយ ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់