ភ្នំពេញៈ ស្ងាត់ៗ ស្រាប់តែធ្លាយនូវដំណឹងមហាសិរីសួរស្តី ថា តារាសម្តែងដែលកំពុងមានទីផ្សារខ្ពស់ លោក ផាប់ ឃីស បានដឹកដៃតារាស្រីទើបតែរះម្នាក់ ចូលរោងជ័យ ។
បន្ទាប់ពីបង្ហោះរូបគ្រងសម្លៀកបំពាក់មង្គលការប្រពៃណីខ្មែរនៅលើហ្វេសប៊ុក និង សរសេរថា មនុស្សស្រីដែលស្អាត ខ្ញុំ ស្រលាញ់គាត់ជាសង្សារ មនុស្សស្រីដែលមានប្រាជ្ញា ខ្ញុំ សុំស្រលាញ់គាត់ជាប្រពន្ធ ។
សារនេះបាន បង្កើតចម្ងល់ទៅកាន់អ្នកគាំទ្រ និងធ្វើឲ្យអ្នកគាំទ្របានព្យាយាមសួរ ទៅកាន់តារាសម្តែងរូបសង្ហារនេះ ថាតើរឿងនេះ ពិតឬយ៉ាងណា ? ខណៈដែលកន្លងមក តារារូបសង្ហារខាងលើ កម្រនឹង បង្ហាញមុខមាត់ មិត្តស្រីខ្លួន ជានរណា ឲ្យប្រាកដនោះ ។
ជុំវិញនៃការស្លៀកពាក់ឈុតសិរីសួរស្តី ដែលមនុស្សប្រុសស្រីប្រាថ្នាចង់បានបំផុតក្នុងជីវិតនោះ តារាស្រីដែលគេគិតថា ជាអនាគតប្រពន្ធ ផាប់ ឃីស នោះមានឈ្មោះ មឿន ផាណែត ជាតួស្រីក្នុងរឿង ទុំទាវឆ្លងភព របស់ស្ថានីយទូរទស្សន៍ ភីអិនអិន។
ចំណុចនេះ លោក ផាប់ ឃីស បានប្រាប់ Post News ថា«បើសិនមានថ្ងៃនោះមែនខ្ញុំពិត ជាសប្បាយចិត្តណាស់បង ហើយក៏បើកដំណឹងនេះជាសាធារណៈ មិនលាក់លៀមទេ តែនេះ គ្រាន់តែជាឈុត ដែលខ្ញុំថតឲ្យសម្អាងការ ស៊ីជម្ពូ តែប៉ុណ្ណោះ» ។
ផាប់ ឃីស បានអះអាងថា សម្រាប់ដៃគូជីវិត លោកមិនទាន់ គិតគូនៅឡើយនោះទេ ខណៈដែលកំពុងតែរវល់ វក់វី ស្រឡាញ់សិល្បៈជាង ស្រឡាញ់មនុស្សស្រី ដែលខ្លួនប្រាថ្នា ៕
លីដា
មតិយោបល់