បន្ទាយមានជ័យៈ អគ្គិភ័យបានឆាបឆេះតូបលក់ចាន ឆ្នាំង និងជ័ររបស់អាជីវករអស់មួយចំនួន នៅផ្សារត្រីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៩ យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ តែនេះសំណាងល្អ បានសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេលវេលា កុំអីតូបជាច្រើនទៀតនឹងក្លាយជាគំនរផេះជាក់ជាមិនខាន។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះគឺឆ្លងចរន្តភ្លើងហើយសម្រាប់ការជួយអន្តរាគមន៍វិញសមត្ថកិច្ចប្រើឡានទឹកអស់១រថយន្ត។ បើតាមសមត្ថកិច្ច តូបលក់ដូរមានទំហំ ៣គុណ៥ម៉ែត្រដែលត្រូវអគ្គិភ័យឆេះបំផ្លាញទ្រព្យសម្បត្តិមួយចំនួនតែមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយនោះទេ៕
មតិយោបល់