ព័ត៌មានសិល្បៈ និងកម្សាន្ត

ទំនងឆ្អែតជាមួយមនុស្សប្រុស តារាប៉ុបល្បី Demi Lovato ធ្លាយដំណឹងសាងស្នេហាជាមួយស្រីដូចគ្នា

 

(បរទេស)៖ បើនិយាយពីតារាចម្រៀងស្រី Demi Lovato ទស្សនិកជនដែលនិយមស្តាប់ចម្រៀងប៉ុបប្រាកដជាស្គាល់ច្បាស់ណាស់ ខណៈការងារជាតារាចម្រៀងនាងមានភាពល្បីល្បាញ និងជាតារាដែលជោគជ័យម្នាក់ដែលទទួលបានការស្រលាញ់គាំទ្រពីមនុស្សជុំវិញពិភពលោក។ តែយ៉ាងណា ងាកមកមើលជីវិតស្នេហារបស់ Demi វិញផ្ទុយស្រឡះពីអាជីពតែម្តង។ បើនិយាយទៅ បន្ទាប់ពីបែកបាក់ជាមួយគូរដណ្ដឹង Max Ehrich មក នាងបានបើកបង្ហាញថា ខ្លួនជា «non-binary» និង «bisexual» ដែលអាចស្រលាញ់បានទាំងពីរភេទ។

កាលពីដើមខែកក្កដានេះ Demi Lovato និង Noah Cyrus ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀង Miley Cyrus ត្រូវបានគេប្រទះឃើញដើរកាន់ដៃគ្នាយ៉ាងជិតស្និត ប្រៀបបាននឹងគូស្នេហ៍ដ៏ផ្អែមល្ហែម នៅក្នុងកន្លែងជប់លៀងនៅឯ Magic Mountain ក្រុង Valencia, រដ្ឋ California, សហរដ្ឋអាមេរិក។

លើសពីនោះ Noah Cyrus ក៏ជាអ្នកចម្រៀងមួយផងដែរ ដែលនាងទើបនឹងធ្វើការសហការគ្នាជាមួយ Demi ក្នុងអាល់ប៊ុមថ្មី Dancing with the Devil … the Art of Start Over។ ប្រភពបានបញ្ជាក់ថា តារាទាំងពីរដួងនេះមានទំនាក់ទំនងលើសពីមិត្តធម្មតា ដោយពួកគេចេញក្រៅតែពីរនាក់ ធ្វើឲ្យគេសង្ស័យថាកំពុងមានទាក់ទងគ្នាស្ងាត់ៗ៕

ប្រភព៖ Page Six

មតិយោបល់