(ភ្នំពេញ)៖ Twitter គឺជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយ ដែលជាទូទៅអ្នកដែលនិយមលេងបណ្តាញសង្គមមួយនេះ គឺអ្នកនយោបាយល្បីៗលើពិភពលោក, មហាសេដ្ឋី, តារាល្បីៗ និងអ្នកគាំទ្រតារាល្បីៗទាំងនោះទេដើម។ ពោលវាមានភាពទូលំទូលាយយ៉ាងខ្លា ំង ក្នុងការចែករំលែកព័ត៌មានផ្សេងៗ។
យ៉ាងណាមិញ ថ្មីៗនេះមានរឿងរ៉ាវដ៏កក្រើកមួយបានកើតឡើង អំពីគម្រោងការនៃការចម្លងសំណងស្ថាបត្យកម្ម ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា គឺ ប្រាសាទអង្គរវគ្គ ដែលប្រទេសថៃរៀបនឹងសាងសង់ក្នុងប្រទេសខ្លួន។ ស្របគ្នានេះ គឺបានធ្វើឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានប្រជាជន និងតារាៗល្បីៗជាច្រើន បានទាមទារមិនឲ្យមានការចម្លង សម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ទៅមាននៅលើទឹកដីដទៃឡើយ។
ក្រៅពីតារាល្បីៗក្នុងស្រុកខ្មែរ បង្ហោះសារជាបន្តបន្ទាប់នោះ ងាកមកយុវជនដែលជាអ្នកគាំទ្រក្រុមវិស័យ Kpop ជាច្រើនបាននាំគ្នា Trending នៅក្នុងកម្មវិធី Twitter ដើម្បីឲ្យពិភពលោកបានឃើញថា ប្រាសាទអង្គរវគ្គ គឺជារបស់ខ្មែរ និងមិនអនុញ្ញាតឲ្យមានការចម្លងនោះទេ ហើយអ្នកគាំទ្រភាគច្រើន គឺជាហ្វេនក្រុមល្បី BTS និង BLACKPINK។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាដែលប្រចាំនៅទីនោះ ឲ្យ ស្រាវជ្រាវ ករណីនេះឱ្យបានល្អិតល្អន់ផងដែរ៕
មតិយោបល់