ព័ត៌មានសិល្បៈ និងកម្សាន្ត

កាលពីឆ្នាំ ១៩៧៨ ព្រឹត្តិការណ៍ពុំធ្លាប់មាន យន្តហោះប៊ូអ៊ីង បុកគ្នាជាមួយយន្តហោះខ្នាតតូច ស្លាប់មនុស្ស ១៥៣នាក់នៅអាមេរិក

 

 

ប្រវត្តិសាស្ត្រ៖ យន្តហោះរបស់ក្រុមហ៊ុន Pacific Southwest មួយបានបុកគ្នានៅពាក់កណ្តាលអាកាសជាមួយយន្តហោះ Cessna ខ្នាតតូចមួយនៅពីលើសអាកាសយានដ្ឋាន San Diego ជាលទ្ធផលវាបានសម្លាប់មនុស្សសរុប ១៥៣នាក់។ បំណែកនៃយន្តហោះបានធ្លាក់ចូលទៅក្នុងសង្កាត់មួយដែលមានប្រជាជនច្រើននិងបានធ្វើឱ្យខូចខាតជាច្រើនទៀតនៅលើដីផងដែរ។

លោក David Lee Boswell និងគ្រូបង្រៀនលោក Martin Kazy បានកំពុងសិក្សាមេរៀនហោះហើរមួយជាមួយនឹងយន្តហោះ Cessna 1732 នៅព្រឹកថ្ងៃទី២៥ខែកញ្ញាដោយអនុវត្តវិធីសាស្រ្តនៅព្រលានយន្តហោះរបស់ San Diego ។ បន្ទាប់ពីការជោគជ័យចំនួនពីរគឺ Boswell មានបំណងឆ្ពោះទៅរកអាកាសយានដ្ឋាននេះវិញ។

នៅពេលជាមួយគ្នានោះជើងហោះហើរ Pacific Southwest លេខ១៨២ ក៏បានធ្វើដំណើរមកដល់ San Diegoជាមួយគ្នាផងដែរ។ យន្ដហោះ Boeing 727 កំពុងដឹកអ្នកដំណើរ ១៤៤នាក់ និងក្រុមនាវិកធ្វើដំណើរពីតំបន់ Sacramento បន្ទាប់ពីឈប់នៅទីក្រុង Los Angeles ។ ទោះបីអ្នកត្រួតពិនិត្យចរាចរផ្លូវអាកាសនៅ Lindbergh បានប្រាប់ Boswell ឱ្យរក្សាការហោះហើររបស់ Cessna នៅក្រោមកម្ពស់ ៣៥០០ហ្វីត ប៉ុន្តែ Cessna មិនបានធ្វើតាមការបញ្ជានេះឡើយនិងថែមទាំងធ្វើការផ្លាស់ប្តូរគន្លងហោះហើរដោយមិនប្រាប់ដល់អ្នកបញ្ជាផងដែរ៕

 

 

 

មតិយោបល់