ព័ត៌មានសិល្បៈ និងកម្សាន្ត

៥​ ចំណុចពិសេស​របស់កុំកុំ

Donnie Yen ដែលអ្នកគាំទ្រ​ខ្មែរយើងហៅថា កុំកុំ គឺជា​តួអង្គ ដែលមាន​បទពិសោធន៍ច្រើន តាមរយៈបទ Rogue One: A Star Wars Story ។​ កុំកុំ គឺជាតារាសម្តែង​ដែលកើតឡើងទីក្រុងហុងកុង និង បាន​ហ្វឹកហាត់ក្បាច់​គុណ​ តាំងពីក្មេង​វ័យមកម្លេះ ។​
គាត់បានចូលរួម​ថតកុន នៅដើមឆ្នាំ​១៩៨០ ដែលភាគច្រើន ធ្វើការនៅក្នុងប្រទេសចិន​ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ លោកល្បីទូទាំង​អាស៊ី និងប៉ែកអឺរ៉ុប ។​
ខាងក្រោមនេះដែរ គឺ៥ចំណុច ដែលពាក់ព័ន្ធនឹង កុំកុំ ដែល​អ្នកមិនដឹង​៖
១.កុំកុំ មានទ្រព្យសម្បត្តិសរុប ចំនួន ៤០ លានដុល្លារ​អាម៉េរិក។​
២.កុំកុំ បានរីកធំធាត់នៅ ប៊ូស្តុន ហើយបានសិក្សា​នៅសាលាក្បាច់គុនតៃជិ
៣.កុំកុំ ត្រូវបានគេស្នើរ​ឲ្យថតភាពយន្ត ‘Expendables 2,’ ប៉ុន្តែ​តារារូបនេះ​មិនបានទទួលដោយខុស​ពីបំណង​ខ្លួន និងតួនាទីសម្តែង​
៤.កុំកុំ បាន​បំបាក់ម្រាមដៃ មៃថៃសាន់ ខណៈដែលថតភាពយន្ត ‘Ip Man 3’ កាលពីឆ្នាំ​២០១៥
៥.កុំកុំ ថា​តួដែលលោកពិបាកសម្តែងបំផុតគឺតួខ្វាក់ភ្នែកក្នុងខ្សែភាពយន្ត Rogue One: A Star Wars Story ៕​


ប្រភព៖heavy

មតិយោបល់